ជីវិតកម្សាន្ដ
នាយ តាក់ស៊ី វះកាត់ប្តូរក្រលៀនជោគជ័យ ខណ:ភរិយាពេទ្យមិនទាន់អនុញ្ញាតឱ្យចូលសួរសុខទុក្ខ
តារាកំប្លែងស្ងួតនាយ តាក់ស៊ី បន្ទាប់ពីធ្លាក់ខ្លួនឈឺខូចក្រលៀនពេលនេះ គឺទទួលបានការវះកាត់ប្ដូរក្រលៀនថ្មី ដោយជោគជ័យហើយនៅមន្ទីពេទ្យក្រៅប្រទេស។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ភរិយានាយ តាក់ស៊ី មុននេះ។

ស្ថិតក្នុងអាយុ៤៥ឆ្នាំតារាកំប្លែងនាយ តាក់សុី កាលពីថ្មីៗកន្លងទៅបានទើបប្រទះជំងឺជំងឺទឹកនោមផ្អែមធ្វេីអោយខូចក្រលៀននិងជំងឺទឹកដក់ក្នុងសួតផងដែរ។តារាកំប្លែងនាយ តាក់ស៊ី ត្រូវការដូក្រលៀនម្ខាងគឺត្រូវចំណាយលុយចំនួនខ្ទង់៥ម៉ឺនដុល្លារខណ:លោកវេជ្ជ បណ្ឌិតក៏បានបញ្ជាក់ឲ្យដឹងថានាយតាក់សុី គឺមានជំរេីសពីរ,ទីមួយត្រូវលាងឈាមពេញមួយជីវិតមួយអា ទិត្យចំនួនបីដងនិងជំរេីសទី២គឺត្រូវតែធ្វេីការវះកាត់ប្ដូរក្រលៀនថ្មី។
យ៉ាងណាមិញក្រោយទទួលបានការឧបត្ថម្ភពីសប្បុរសជនទាំងក្នុងនិងក្រៅស្រុក ជាពិសេសបំផុតនោះគឺការសន្តោសប្រណីពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលចំណាយថ្លៃព្យាបាលជំងឺទាំងស្រុង តារាកំប្លែងនាយតាក់ស៊ីពេលនេះបានចេញទៅវះកាត់ប្តូរក្រលៀនថ្មីរួចរាល់ហើយ។
តួយ៉ាង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភរិយា នាយតាក់ស៊ី បានបង្ហោះវីដេអូរៀបរាប់ពីក្ដីនឹករលឹកដល់ស្វាមីបើទោះជាការវះកាត់ទទួលបានជោគជ័យហើយនោះ។ ភរិយានាយ តាក់ស៊ី បញ្ជាក់ថា មូលហេតុដែលនាងយំក៏ព្រោះនឹកប្តីដោយសារគ្រូពេទ្យមិនអនុញ្ញា តឱ្យមានអ្នកកំដរឬចូលសួរសុខទុក្ខឡើង។ ម្យ៉ាងទៀត នាយ តាក់ស៊ី ដែលជាប្តីត្រូវសម្រាករយៈពេល១០ ថ្ងៃទៀតឯណោះ។
ឆ្លើយតបទៅនឹងការសួរថា បងតាក់ស៊ី វះហើយមែនបង? ភរិយាយនាយ តាក់ស៊ី ដែលប្រើប្រាស់គណនីសង្គមឈ្មោះយាយផឹម ប្រពន្ធនាយ តាក់ស៊ី បានឱ្យដឹងថា “វះកាត់រួចហើយជោគជ័យតែនឹកប្តី។ បងវះរួចតែគេមិនឱ្យប្រពន្ធកំដរទេប្រហែល១០ថ្ងៃទៀតទើបបានគាត់ត្រឡប់មកវិញពេលខាងគេមើលទាល់តែជាមុខរបួសបានមកវិញ”៕ អត្ថបទចាន់រ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


