ព័ត៌មានអន្ដរជាតិ
មហាអំណាចអឺរ៉ុបត្រៀមបង្កើតក្រុមថ្មី ខណៈសម្ព័ន្ធភាពប្លុកសេរីធ្លាក់ចូល«វិបត្តិ»ធ្ងន់ធ្ងរ
ណាតូលែងសំខាន់ទៀតហើយមកដល់ពេលនេះ ហើយសហភាពអឺរ៉ុបដែលពឹងផ្អែកលើគោលការណ៍ឯកភាពទាំងស្រុង (Consensus) ក៏លែងដែរ ខណៈពេលដែលសមាជិករបស់ណាតូខ្លះតែប្រឆាំងគោលការរួម ហើយប្រទេសសមាជិករបស់សហភាពអឺរ៉ុបខ្លះទៀតងាកទៅឈរខាងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ដល់ពេលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលគេដឹងថា ជាបងធំរបស់អង្គការប្រដាប់អាវុធនិងការពារធានាសន្តិសុខ «NATO» និងជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់សហភាពអឺរ៉ុបនោះបានចេញមកវាយប្រហារសម្ព័ន្ធភាពជាបន្តបន្ទាប់ បានចេញវាយប្រហារលើប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy គឺជាចំណុចរបត់យ៉ាងសំខាន់សម្រាប់មេដឹកនាំអឺរ៉ុប។

សារព័ត៌មាន Politico បានចេញផ្សាយអត្ថបទមួយដែលបង្ហាញឲ្យឃើញថា មេដឹកនាំអឺរ៉ុបខាងលិចកំពុងកសាងកម្លាំងនយោបាយការទូតថ្មីមួយដើម្បីទប់ទល់អាមេរិកនិងរុស្ស៊ី។
កសាងកម្លាំងថាមពលការទូតថ្មីរបស់មេដឹកនាំអឺរ៉ុបខាងលិចដែលសុទ្ធសឹងជាប្រទេសមានសេដ្ឋកិច្ចរីកលួតលាស់និងបច្ចេកវិទ្យាខ្លាំង ដែលគេនិយមហៅថា«បស្ចឹមលោក»នាពេលនេះ បន្ទាប់ពីការមើលឃើញការកំណត់ទិសដៅឲ្យដើររបស់សេតវិមានជាមួយទីក្រុងមូស្គូដែលបើកកិច្ចចរចាបើកផ្លូវរវាងមន្ត្រីការបរទេសកាលពីថ្ងៃអង្គារផាត់ចោលសហភាពអឺរ៉ុប។
សម្ព័ន្ធប្រជាជាតិថ្មីកំពុងលេចឡើងដើម្បីដោះស្រាយវិបត្តិសន្តិសុខដ៏ធំបំផុតដែលកំពុងវាយលុកអឺរ៉ុបក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃពុធបានប្រជុំកំណត់ផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាមួយវិមានក្រឹមឡាំងដោយបញ្ចេញនូវភាពធុញទ្រាន់ប្រឆាំងនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលគាត់បានដាក់ឈ្មោះថាជា តារាកំប្លែង ជាឈ្មួញសង្គ្រាម និងជាជនផ្តាច់ការផងនោះ។
ការដាក់ក្រុមថ្មីនេះ បង្កើតឡើងពីប្រទេសទាំងអស់ ដែលធ្លាប់មើលឃើញថា ខ្លួនជាសម្ព័ន្ធមិត្តដែលមិនអាចកាត់ថ្លៃបានរបស់សហរដ្ឋអាមេរិក ប៉ុន្តែឥឡូវនេះកំពុងចោទសួរពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនងនោះ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ឱបក្រសោបរុស្ស៊ី និងបង្កើនការវាយប្រហារប្រឆាំងនឹងសម្ព័ន្ធមិត្តណាតូ។ នៅថ្ងៃពុធ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបប្រជុំជាមួយមេដឹកនាំក្រុម ដែលភាគច្រើនបានបញ្ចេញសំឡេងតាមរយៈខ្សែវីដេអូអំពីរបៀបឆ្លើយតបទៅនឹងលំដាប់ពិភពលោកថ្មីរបស់លោក ដូណាល់ ត្រាំ។
ការចងក្រងក្រុមថ្មីនេះចាប់ផ្តើមរូបរាងក្នុងសប្តាហ៍នេះតែម្តង បន្ទាប់ពីសន្និសីទស្តីពីសន្តិសុខទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅពេលដែលលោក Macron បានអញ្ជើញប្រទេសមួយចំនួនតូចដែលមានគំនិតស្រដៀងៗគ្នាទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃចន្ទដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការឱបក្រសោបរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសរុស្ស៊ីដែលធ្វើសង្គ្រាមឈ្លានពានលើប្រទេសអ៊ុយក្រែន។
សេចក្តីរាយការណ៍របស់ Politico បានឱ្យដឹងថា គិតត្រឹមថ្ងៃពុធ ក្រុមដំបូងដែលរួមមានមេដឹកនាំនៃប្រទេសបារាំង ចក្រភពអង់គ្លេស ប៉ូឡូញ អាល្លឺម៉ង់ អ៊ីតាលី អេស្បាញ ហូឡង់ និងដាណឺម៉ាក បូករួមទាំងប្រមុខណាតូ គណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ដោយបានកើនឡើងច្រើនជាងទ្វេដង ដោយពង្រីកដល់ប្រទេសចំនួន១៩រួមទាំងកាណាដាផងដែរ។ ប្រទេសមិនមែនសហភាពអឺរ៉ុប ដូចជាន័រវេស និងអ៊ីស្លង់ក៏បានចូលរួមផងដែរ។
ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សាកាលពីថ្ងៃពុធ ប្រធានាធិបតីបារាំង លោក Macron បានរុញច្រានប្រឆាំងនឹងលោកដូណាល់ត្រាំ ហើយបានទទូចថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមសង្រ្គាម មិនមែន លោក Zelenskyy ដូចដែលលោក ដូណាល់ ត្រាំ បានអះអាងនោះទេ។ ប្រធានាធិបតីបារាំងបាននិយាយថា ក្រុមថ្មីបានស្វែងរកការចូលរួមរបស់អ៊ុយក្រែននៅក្នុងកិច្ចចរចា ហើយបានទទូចលើតម្រូវការសម្រាប់ការធានាសន្តិសុខសម្រាប់ទីក្រុងកៀវថែមទៀតផង។

ជាការរិះគន់បំផុត លោក Macron បាននិយាយថា វាមិនអាចទទួលយកបានសម្រាប់សហរដ្ឋអាមេរិក និងរុស្ស៊ីក្នុងការចរចាលើក្បាលមេដឹកនាំអឺរ៉ុប។ លោកបានសង្កត់ធ្ងន់ថា៖«ការព្រួយបារម្ភផ្នែកសន្តិសុខរបស់ប្រជាជនអឺរ៉ុបនឹងត្រូវយកមកពិចារណា»។
លោក Luuk van Middelaar នាយកស្ថាបនិកនៃវិទ្យាស្ថាន Brussels សម្រាប់ភូមិសាស្ត្រនយោបាយបាននិយាយថា ត្រូវបានសារព័ត៌មានស្រង់សម្តី ដូចបានអះអាងថា៖«មានទិដ្ឋភាពមនោគមវិជ្ជាចំពោះក្រុមថ្មីនេះ ក្រោយហេតុការណ៍ទីក្រុង Munich ។ ការពិតដែលថាយើងកំពុងនិយាយក្នុងទម្រង់នេះមួយសប្តាហ៍ បន្ទាប់ពីការហៅទូរស័ព្ទ ត្រាំ-ពូទីន (Trump-Putin) គឺជាសញ្ញានៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងពិភពលោក»។
បញ្ជីឈ្មោះអ្នកចូលរួមភាគច្រើនត្រួតលើគ្នាជាមួយសមាជិកភាពរបស់អង្គការណាតូ និងសហភាពអឺរ៉ុប ប៉ុន្តែមានភាពខុសគ្នាសំខាន់ៗមួយចំនួន។ សហរដ្ឋអាមេរិកមិនមែនជាផ្នែកមួយរបស់ខ្លួនទេ ហើយក៏មិនមែនជាប្រទេសហុងគ្រី និងស្លូវ៉ាគី ដែលចូលបក្សសម្ព័ន្ធជាមួយរុស្ស៊ីដែរ។ ប្រទេសតួកគីក៏មិនមែនជាសមាជិកណាតូដែរ ទោះបីជាអ្នកអត្ថាធិប្បាយជាច្រើនបានអំពាវនាវឱ្យទីក្រុងអង់ការ៉ាបញ្ចូលទៅក្នុងកិច្ចពិភាក្សានាពេលខាងមុខក៏ដោយ។
និន្នាការទៅរកការបង្កើតក្រុមថ្មីសម្រាប់ការពារសន្តិសុខអឺរ៉ុបខាងលិចដែលជាគួប្រជែងនយោបាយភូមិសាស្រ្តជាមួយរុស្ស៊ីនោះ កំពុងលេចឡើងនិងក្លាយជាការពិតមួយ ក្រោយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ បានវាយប្រហារមេដឹកនាំអឺរ៉ុប និងបោះបង់សម្ព័ន្ធមិត្តអ៊ុយក្រែនក្នុងកាលៈទេសៈបែបនេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២២ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


