Connect with us

KPT+

មហាសេដ្ឋី Charlie ប្រាប់បទពិសោធន៍ផ្ទាល់ខ្លួន ៣វិធី ងាយក្លាយជាអ្នកមាន និងជោគជ័យ

បានផុស

នៅ

មហាសេដ្ឋី Charlie Munger កោតសរសើរចំពោះមនុស្សដែលមិនដែលឈប់រៀន ពីព្រោះគាត់ចាត់ទុកការរៀនដូចជាការប្រាក់រួម ដែលយូរៗទៅ ពិតជានឹងផ្តល់ផលចំណេញខ្ពស់ ជាងការវិនិយោគផ្សេងទៀត។

លោកបានចាប់ផ្តើមអាជីពនៅហាងលក់គ្រឿងទេសមួយ ហើយជីវិតមានសោកនាដកម្មជាបន្តបន្ទាប់៖ ការលែងលះនៅអាយុ ៣០ ឆ្នាំ ការបំផ្លិចបំផ្លាញផ្នែកហិរញ្ញវត្ថុ និងការស្លាប់របស់កូនប្រុស បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរ។ ក្រោយមក Munger បានត្រលប់មកវិញដ៏អស្ចារ្យចាប់តាំងពីបានជួបលោក Warren Buffett​ ក្លាយជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសុទ្ធ ២.៦ ពាន់លានដុល្លារ។

តាមបទពិសោធន៍ផ្ទាល់ខ្លួន វិនិយោគិនរូបនេះ បានចែករំលែកមេរៀនឈឺចាប់ជាច្រើន រួមទាំងលក្ខណៈរបស់មនុស្សដែលងាយក្លាយជាអ្នកមាន និងជោគជ័យ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កុំឈប់រៀន

Charlie ធ្លាប់​បាន​និយាយ​ថា ​«​ចំណាយ​ពេល​រាល់​ថ្ងៃ​ព្យាយាម​ធ្វើ​ខ្លួនឲ្យឆ្លាត​ជាង​ពេល​ភ្ញាក់​ពី​គេង។ ពីមួយថ្ងៃទៅមួយថ្ងៃ បន្តិចម្តងៗ អ្នកនឹងទទួលបានអ្វីដែលអ្នកសមនឹងទទួលបានពីជីវិត»។ គាត់បានចំណាយពេលមួយជីវិត អាន និងសិក្សាដោយខ្លួនឯង អនុវត្តអ្វីដែលគាត់បានរៀនទៅធ្វើការ និងជីវិត។ ការចង់ដឹងចង់ឃើញ គឺជាអ្វីដែលជំរុញឲ្យមនុស្សម្នាក់ក្លាយជាមនុស្សឆ្លាតជាងមុនជារៀងរាល់ថ្ងៃ។ មហាសេដ្ឋីវ័យ ៩៩ ឆ្នាំរូបនេះ បានចាត់ទុកការអប់រំដូចជាការប្រាក់រួម ដែលយូរៗ ទៅនឹងទទួលបានផលចំណេញខ្ពស់ជាងការវិនិយោគផ្សេងទៀត។

វិនិយោគិនអាមេរិកធ្លាប់បាននិយាយថា មានគុណភាពមួយនៅក្នុង Buffett ដែលគាត់កោតសរសើរ ជាពិសេសគឺសមត្ថភាពក្នុងការក្លាយជាម៉ាស៊ីនសិក្សាពេញមួយជីវិត។ នោះគឺជាការ អរគុណចំពោះ Buffett ក្នុងការអភិវឌ្ឍន៍ខ្លួនគាត់ ដែលក្រុមហ៊ុន Berkshire Hathaway បានក្លាយជាសាជីវកម្មមួយក្នុងចំនោមសាជីវកម្មដែលមានការទទួលស្គាល់បំផុតនៅក្នុងពិភពលោក ដែលមានកំណត់ត្រាវិនិយោគរយៈពេលវែងល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ Munger អះអាង​ថា​ «​បើ​គ្មាន​ការ​សិក្សា​ពេញ​មួយ​ជីវិត អ្នក​នឹង​មិន​ជោគជ័យ​ក្នុង​ជីវិត​ឡើយ បើ​អ្នក​ពឹង​ផ្អែក​លើ​អ្វី​ដែល​អ្នក​ដឹង​រួច​ហើយ»។

២. ដឹងពីរបៀបអង្គុយហើយគិតដោយស្ងប់ស្ងាត់

យើងទាំងពីរ (Charlie Munger និង Warren Buffett) សង្កត់ធ្ងន់ថា រាល់ថ្ងៃយើងត្រូវចំណាយពេលអង្គុយគិត។ នេះមិនមែនជារឿងធម្មតាទេនៅក្នុងអាជីវកម្មអាមេរិក ប៉ុន្តែវាមិនអីទេ យើងនៅតែចូលចិត្តអាន និងគិត។

មនុស្សភាគច្រើនមានបញ្ហាក្នុងការអង្គុយស្ងៀម ហើយការសិក្សារបស់សាកលវិទ្យាល័យ Virginia បានរកឃើញថា មនុស្សជាច្រើនចូលចិត្តឆក់ខ្លួនឯងជាជាងចំណាយពេលគិតតែម្នាក់ឯង។ Bertrand Russell ទស្សនវិទូជនជាតិអង់គ្លេស និងជាអ្នកឈ្នះរង្វាន់ណូបែលផ្នែកអក្សរសាស្ត្រ បានអះអាងថា បញ្ហាពាក់កណ្តាលរបស់មនុស្សគឺកើតចេញពីអសមត្ថភាពរបស់មនុស្សក្នុងការស៊ូទ្រាំនឹងភាពធុញទ្រាន់។

អ្នកវិនិយោគធំៗទាំងពីរ បានដោះស្រាយបញ្ហានេះដោយខ្លួនឯង ពួកគេបានចំណាយពេលជារៀងរាល់ថ្ងៃគ្រាន់តែអង្គុយគិត។ នេះធ្វើឲ្យពួកគេមានទំនោរអត់ធ្មត់ និងគិតឲ្យបានហ្មត់ចត់ជាងមុន មុននឹងធ្វើការសម្រេចចិត្តវិនិយោគណាមួយ។ លោក Munger ណែនាំអ្នកឲ្យបន្ថយល្បឿននៃការសម្រេចចិត្តរបស់អ្នក គិតឲ្យបានច្រើន ដើម្បីស្វែងរកពេលវេលាត្រឹមត្រូវ ព្រោះការសម្រេចចិត្តមួយទាន់ពេលវេលាមានតម្លៃជាងការសម្រេចចិត្តមួយរយផ្សេងទៀត។

៣. ត្រូវ​មាន​គោលការណ៍​ច្បាស់លាស់ និង​ផ្ដោត​កុំ​តាម​ហ្វូង​មនុស្ស

យោងតាមលោក Munger ដើម្បីក្លាយជាអ្នកមាន អ្នកត្រូវដឹងពីអ្វីដែលអ្នកចង់បាន ហើយកុំផ្លាស់ប្តូរវាដោយងាយ។ ជាឧទាហរណ៍ គាត់ និង Buffett បានប្រកាន់ខ្ជាប់ជាយូរណាស់មកហើយនូវយុទ្ធសាស្ត្រ ការវិនិយោគតម្លៃ ។ ដោយមិនគិតពីថា តើវាជាយុគសម័យឧស្សាហកម្ម ឬយុគសម័យអ៊ីនធឺណែត រចនាប័ទ្មជាប់លាប់របស់ពួកគេគឺ វិនិយោគលើគម្រោងតែប៉ុណ្ណោះ ដែលពួកគេអាចយល់ និងមានតម្លៃសក្តានុពល។

មិនដូចអ្នកវិនិយោគធម្មតាជាច្រើនដែលធ្វើការវាយតម្លៃលើក្រុមហ៊ុនមុននឹងវិនិយោគ ឬធ្វើតាមនិន្នាការនោះទេ លោក Munger នឹងតែងតែប្រើការគិតច្រើនផ្នែកដើម្បីប្រមូល និងដំណើរការព័ត៌មាន ហើយចុងក្រោយធ្វើសកម្មភាពលើលទ្ធផលការវិភាគ រាល់ជំហានគឺរលូនបំផុត។ ដោយមិនគិតពីអ្វីដែលអ្នកដទៃនៅជុំវិញគាត់គិត ឬរបៀបដែលពេលខ្លះគាត់វង្វេងនោះ Munger មិនដែលងាកចេញពីគោលការណ៍ទាំងនេះទេ។

កំណត់គោលការណ៍ច្បាស់លាស់សម្រាប់ខ្លួនអ្នក ហើយធ្វើតាមយ៉ាងតឹងរ៉ឹង នោះអ្នកអាចទៅកាន់ទិសដៅត្រឹមត្រូវក្នុងការធ្វើដំណើរដែលបានគ្រោងទុកជាមុនរបស់អ្នក។ ប្រសិនបើអ្នកមិនមានគោលការណ៍ក្នុងការងារ និងជីវិតទេ លោក Munger ណែនាំឱ្យធ្វើបញ្ជីឥឡូវនេះ។

Charlie Munger ក៏បានរាយបញ្ជីទំនោរចិត្តសាស្ត្រមួយចំនួនដែលធ្វើឱ្យមនុស្សយល់ច្រឡំនៅក្នុងសុន្ទរកថារបស់គាត់នៅឆ្នាំ ១៩៩៥ នៅសាកលវិទ្យាល័យ Harvard គាត់បានលើកឡើងពីឥទ្ធិពលនៃការឆ្លងដែលធ្វើឲ្យមនុស្សធ្វើតាមសកម្មភាពរបស់គ្នាទៅវិញទៅមកដោយមិនដឹងមូលហេតុ។ លោក Munger បានកត់សម្គាល់ឃើញថា សហគ្រិនជាច្រើននៅក្នុងទីផ្សារគ្រាន់តែធ្វើតាមអ្វីដែលអ្នកផ្សេងទៀតបានធ្វើ ដោយចាក់លុយចូលទៅក្នុងការវិនិយោគទាន់សម័យ។ នេះប្រាកដជាមិនធ្វើឱ្យអ្នកក្លាយជាអ្នកមាននោះទេ អ្នកត្រូវការគោលការណ៍ដើម្បីសម្រេចអ្វីគ្រប់យ៉ាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស្រ្តីម្នាក់ថា Elon Musk គឺជាឪពុកបង្កើតរបស់កូននាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម