Connect with us

ជីវិតកម្សាន្ដ

ទំហំទឹកប្រាក់ពីជំនួញនិងអាជីពសិល្បៈ ដែល Rihanna ទទួលបានក្នុងឆ្នាំ ២០២៥

បានផុស

នៅ

ជិត២០ ឆ្នាំសម្រាប់ Rihanna ដែលកើតចេញពីសិស្សដ៏សាមញ្ញម្នាក់នៅ Barbados ក្លាយជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក។ រវាង​អាជីព​សិល្បៈ និង​ការ​បណ្តាក់​ទុន​ផ្ទាល់ខ្លួន តារា​ចម្រៀង​ស្រី​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹក​សន្ធាប់ នៅក្នុងឆ្នាំ ២០២៥។

នាងបានចេញអាល់ប៊ុមចំនួន៨ បានដាក់បទចម្រៀងចំនួន១៤នៅលើតារាង Billboard Hot ១០០ លក់បាន ៦០ លានកំណត់ត្រា និងលក់បានប្រហែល ២១៥លានបទឌីជីថលក្នុងអាជីពរបស់នាង។ ទោះបីជា តារា​ចម្រៀងវ័យ៣៧ឆ្នាំបានផ្អាកអាជីពតន្ត្រីចាប់តាំងពី Anti អាល់ប៊ុមស្ទូឌីយោចុងក្រោយដែលបានថតនៅឆ្នាំ ២០១៦ នាងបានចេញបទចម្រៀង «Lift Me Up» ដែលជាផ្នែកមួយនៃបទភ្លេងនៃខ្សែភាពយន្ត «Black Panther: Wakanda Forever» ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមខែមេសា ឆ្នាំ ២០២៤ នាងត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើអាល់ប៊ុមទី៩ និងគ្រោងដំណើរទេសចរណ៍ពិភពលោកសម្រាប់ឆ្នាំ ២០២៥នេះតែម្ដង។ លើសពីតន្ត្រី នាងក៏បានប្រឡូកក្នុងវិស័យភាពយន្ត បើទោះជាមិនជោគជ័យដូចចម្រៀងក្ដី ប៉ុន្តែ Rihanna បានបង្ហាញវត្តមានក្នុងរឿងដូចជា៖ «Battleship», Bring it On: All or Nothing” និង “Ocean’s Eight» ។

ក្រៅ​ពីអាជីព​តន្ត្រីនិងភាពយន្ត Rihanna ក៏មានក្រុមហ៊ុនមួយចំនួនក្នុងដៃនោះគឺ Robyn Rihanna Fenty ដែលជាឈ្មោះពេញរបស់នាង បានបើកដំណើរការក្រុមហ៊ុនគ្រឿងសំអាង Fenty Beauty ។ ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ៥០/៥០ រវាងតារាចម្រៀង និងក្រុមហ៊ុនបារាំង LVMH ។

ម្ចាស់បទ «Umbrella» ក៏មានភាគហ៊ុន ៣០% នៃយីហោខោអាវទ្រនាប់ Savage x Fenty ដែលនឹងមានតម្លៃ ៣ ពាន់លានដុល្លារ។ នាងក៏បានចាប់ដៃគូជាមួយម៉ាកសម្លៀកបំពាក់កីឡា Puma ដើម្បីបង្កើតខ្សែស្បែកជើងមួយដែលមានឈ្មោះថា Fenty x Puma ។ នាងក៏ជាដៃគូនៅក្នុងសេវាកម្មស្ទ្រីមតន្ត្រី Tidal ដែលដៃគូសំខាន់គឺតន្ត្រីករ Jay-Z ។ សមាគមដ៏គួរឲ្យកត់សម្គាល់ផ្សេងទៀតរបស់ Rihanna បាននៅជាមួយម៉ាកស្បែកជើងប្រណីត Manolo Blahnik និងជាឯកអគ្គរដ្ឋទូតសម្រាប់ Dior ។

ដោយឡែកគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៥ ទ្រព្យសម្បត្តិសុទ្ធរបស់តារាស្រីរទេសរូបនេះ មានចំនួន ១.៤ ពាន់លានដុល្លារ ដែលជំរុញដោយជោគជ័យដ៏ធំសម្បើមនៃម៉ាកគ្រឿងសំអាងរបស់នាង Fenty Beauty ។ លើសពីនេះ ទ្រព្យសម្បត្តិរបស់នាងត្រូវបានជំរុញដោយការបណ្តាក់ទុនអាជីវកម្ម និងការសហការគ្នាជាច្រើន រួមទាំងយីហោខោអាវទ្រនាប់ Savage x Fenty ក៏ដូចជាភាពជាដៃគូជាមួយ Tidal និង Fenty x Puma ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖អតីតជំទាវទីមួយកូរ៉េ មិនបានរារាំង BLACKPINK សម្តែងជាមួយ Lady Gaga ដូចការចោទឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម