សេដ្ឋកិច្ច
ByteDC និង Huawei សហការគ្នាផ្តល់ដំណោះស្រាយ Hybrid Cloud

ក្រុមហ៊ុន ByteDC Solutions Co., Ltd ដែលជាមជ្ឈមណ្ឌលទិន្នន័យ និងជាអ្នកផ្តល់សេវាCloud ឈានមុខគេក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន Huawei Technologies (Cambodia) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់ដំណោះស្រាយ Hybrid Cloud ឆ្លើយតបទៅនឹងតម្រូវការនៃការកើនឡើងនៅកម្ពុជា។
ភាពជាដៃគូយុទ្ធសាស្ត្រនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងបេសកកម្មរបស់ ByteDC ក្នុងការនាំយកហេដ្ឋារចនាសម្ព័ន្ធ Cloud លំដាប់ពិភពលោកមកកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបរបស់ Huawei និងសមត្ថភាពមជ្ឈមណ្ឌលទិន្នន័យដ៏រឹងមាំរបស់ ByteDC កិច្ចសហការនឹងផ្តោតលើការ ផ្តល់នូវដំណោះស្រាយ Hybrid Cloud ដែលស្របទៅតាមគំនិតផ្តួចផ្តើមសសរស្តម្ភទី 5 របស់រដ្ឋាភិបាលកម្ពុជាសម្រាប់ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិត។

បន្ថែមពីលើនេះ ByteDC ក៏កំពុងធ្វើការឆ្ពោះទៅរក ការក្លាយជាក្រុមហ៊ុនចែកចាយ Huawei Public Cloud ជាផ្លូវការខណៈពេលដែលកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ Cloud ឯកជននៅមជ្ឈមណ្ឌលទិន្នន័យរបស់ ByteDC។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យអាជីវកម្មនៅទូទាំងប្រទេសកម្ពុជាបង្កើនល្បឿនដំណើរផ្លាស់ប្តូរឌីជីថលរបស់ពួកគេតាមរយៈដំណោះស្រាយ Cloud ដែលមានសុវត្ថិភាព អាចពង្រីកទៅបាន និងប្រកបទៅដោយភាពច្នៃប្រឌិត។

លោក Bob Lim ជានាយកប្រតិបត្តិ (CEO) នៃ ByteDC មានប្រសាសន៍ថា “MoU នេះតំណាងឱ្យចក្ខុវិស័យរួមគ្នារវាង ByteDC និង Huawei ក្នុងការផ្តល់សិទ្ធិអំណាចដល់អាជីវកម្មកម្ពុជាជាមួយនិងបច្ចេកវិទ្យា Cloud ដ៏ទំនើប” ។ “យើងប្តេជ្ញាថាផ្ដល់នូវសេវាកម្ម Cloud ដែលអាចទុកចិត្តបាន និងអាចធ្វើការពង្រីកទៅបាន ដែលគាំទ្រដល់មហិច្ឆតាឌីជីថលរបស់ប្រទេសកម្ពុជា។

ចំពោះកិច្ចសហការរវាង ByteDC និង Huawei Cambodia បានលើកកំពស់ដល់ប្រព័ន្ធអេកូឡូស៊ី Cloud ក្នុងប្រទេស ដោយផ្តល់ឱ្យសហគ្រាសនូវលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ Hybrid Cloud ធានាបាននូវប្រសិទ្ធភាព លទ្ធភាពនៃការពង្រីក និងសុវត្ថិភាពតាមអ៊ីនធឺណិតដ៏រឹងមាំ។
ក្រុមហ៊ុន ByteDC គឺជាមជ្ឈមណ្ឌលទិន្នន័យ និងជាអ្នកផ្តល់សេវា Cloud ឈានមុខគេរបស់ប្រទេសកម្ពុជា ដែលផ្តល់ជូននូវដំណោះស្រាយ Private និង Hybrid Cloudទៅដល់សហគ្រាស រដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


