ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ ២ ដុល្លារ ពេលបញ្ចប់ការជួញដូរ
តម្លៃប្រេងអន្តរជាតិបានធ្លាក់ចុះប្រមាណ ២ ដុល្លារ នៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ដែលជាថ្ងៃបញ្ចប់ការជួញដូរប្រចាំសប្ដាហ៍ ដោយសារតែការស្រាកស្រាន្តនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា និងការរំពឹងទុកអំពីកិច្ចព្រមព្រៀងសន្តិភាពនៃជម្លោះអ៊ុយក្រែនទោះបីមានភាពមិនប្រាកដប្រជា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ២,០៥ ដុល្លារ ឬ ២,៦៨ ភាគរយ ដោយបញ្ចប់ការជួញដូរនៅត្រឹម ៧៤,៤៣ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៨ ដុល្លារ ឬ ២,៨៧ ភាគរយ ដោយបញ្ចប់ការជួញដូរនៅត្រឹម ៧០,៤០ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃ Brent ធ្លាក់ចុះ ០,៤ ភាគរយ ខណៈ WTI ធ្លាក់ចុះ ០,៥ ភាគរយ។
អ្នកជំនាញលើកឡើងថា ការធ្លាក់ចុះនៃតម្លៃប្រេងអន្តរជាតិនេះ គឺដោយសារតែការស្រាកស្រាន្តនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលកន្លងមកបានគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងឆៅអន្តរជាតិ។
កត្តាផ្សេងៗទៀត រួមមានសេចក្ដីរាយការណ៍ដែលថា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានមេរោគវិទ្យានៅក្រុង វ៉ូហាន នៃប្រទេសចិន បាននិយាយថា ពួកគេបានរកឃើញវីរុសកូរ៉ូណាថ្មីនៅក្នុងសត្វប្រចៀវ។ ជាមួយគ្នានេះ អ្នកវិនិយោគក៏សម្លឹងមើលពីស្តុកប្រេងសហរដ្ឋអាមេរិក ដែលកើនឡើងផងដែរ ចំពេលដែលអ្នកមួយចំនួនមានសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងបទឈប់បាញ់នៃជម្លោះអ៊ុយក្រែន៕
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


