ជីវិតកម្សាន្ដ
តារា ចិន-តៃវ៉ាន់៣រូប ត្រូវប៉ូលិសចាប់ខ្លួនព្រមគ្នា ក្នុងខែតែមួយ
ឧស្សាហកម្មកម្សាន្តរបស់ចិន-តៃវ៉ាន់នៅដើមឆ្នាំ ២០២៥ គឺពោរពេញទៅដោយភាពច្របូកច្របល់ ខណៈដែលតារាជាច្រើនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ហើយក្នុងនោះក៏មានសិល្បករ ៤នាក់ត្រូវបានចាប់ខ្លួននៅក្នុងខែកុម្ភៈដូចគ្នានិងក្រោមហេតុផលផ្សេងគ្នា។
១ Wang Talu ឬDarren Wang ចាប់ខ្លួនពីបទគេចចេញពីការបម្រើយោធា

Wang Talu គឺជាតារាកើតនៅតៃវ៉ាន់ ដែលល្បីល្បាញក្នុងភាពយន្តដូចជា My Youth, First Kiss, 18 Years Heidheid the Wolf, All or Nothing។ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ តារាសម្តែងត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំឯកសារវេជ្ជសាស្រ្ត ដើម្បីចៀសវាងការបំពេញកាតព្វកិច្ចយោធា។
ក្រោយការសួរចម្លើយអស់រយៈពេល២ម៉ោង តារាប្រុសវ័យ៣៣ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងប្រាក់ធានាចំនួន៤ពាន់ដុល្លារជាង។ គាត់ត្រូវបានគេតម្រូវឲ្យបំពេញកាតព្វកិច្ចយោធាចាប់ពីថ្ងៃទី ១៣ ខែមីនា។ ប្រសិនបើនៅតែបន្តបំពានច្បាប់ដោយចេតនា តារាសម្តែងនឹងត្រូវកាត់ទោសពីបទឧក្រិដ្ឋតែម្ដង។ យ៉ាងណា នៅក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះតារាប្រុសត្រកូល Wang បានចំណាយប្រាក់រាប់សិបលានដុល្លារតៃវ៉ាន់ ដើម្បីក្លែងបន្លំឯកសារធ្វើរោគវិនិច្ឆ័យជំងឺបេះដូង ដើម្បីគេចពីកាតព្វកិច្ចយោធា។
២ Cui Man Li ត្រូវប៉ូលិសស៊ើបអង្កេតពីបទកុហក និងរំខានដល់សណ្តាប់ធ្នាប់សាធារណៈ

កាលពីថ្ងៃទី ១២ ខែកុម្ភៈ ក្នុងអំឡុងពេលផ្សាយផ្ទាល់ តារាសម្តែងស្រី Cui Man Li ដែលដើរតួក្នុងរឿង «The Legend of Zhen Huan» ស្រាប់តែបានរៀបរាប់ពីមូលហេតុដែលនាងស្រវឹងពេលកំពុងថតរឿង Hengdian ហើយបើកឡានត្រឡប់ទៅសណ្ឋាគារវិញ ក្រោមការណែនាំពីមិត្តភ័ក្តិ។ នាពេលនោះ នាងកំពុងព្យាយាមបើកបញ្ច្រាសក៏បានជ្រុលទៅបុករថយន្តដែលនៅក្បែរនោះខ្ទេចទ្វារ។ ក្រោយបង្កគ្រោះថ្នាក់នេះតារាស្រីនិងមិត្តភក្តិបានរត់គេចខ្លួនទៅសណ្ឋាគារផ្សេង។ នៅថ្ងៃបន្ទាប់ ពេលនាងត្រឡប់មកកន្លែងកើតហេតុវិញ ហើយដឹងថាកាមេរ៉ាឃ្លាំមើលខូច នាងក៏និយាយកុហកថា កាមេរ៉ាខូច ដូច្នេះតើខ្ញុំខ្លាចអ្វី? លើសពីនេះ នាងក៏បានទម្លាយថា នាងនៅតែបន្តបើកបរ ទោះបីជាប័ណ្ណបានផុតកំណត់ក៏ដោយ។
តារាស្រីរូបនេះត្រូវបានប៉ូលីសកោះហៅមកស៊ើបអង្កេត ប៉ុន្តែក្រោយមកនាងត្រូវសារភាពថាបានប្រឌិតព័ត៌មាន បង្កើតរឿងនេះឡើង ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងបង្កើនអ្នកតាមដានតែប៉ុណ្ណោះ! អាកប្បកិរិយាមិនសមទំនងបានរំលោភលើបទប្បញ្ញត្តិនៃច្បាប់ស្តីពីការដោះស្រាយការបំពានផ្នែករដ្ឋបាលរបស់ប្រទេសចិន។ ដូច្នេះហើយ Cui Man Li ត្រូវសមត្ថកិច្ចដាក់ទោសទណ្ឌផ្នែករដ្ឋបាលដោយឃុំខ្លួនបណ្តោះអាសន្នតាមច្បាប់។
៣ តារាសម្ដែង Marcus Li

កាលពីថ្ងៃទី១៣ ខែកុម្ភៈ តារាសម្ដែង Marcus Li ត្រូវបានចាប់ខ្លួនពីបទបំផ្លិចបំផ្លាញរថយន្តរបស់ពលរដ្ឋ។ គណនីមួយដែលមានឈ្មោះថា “Screenwriter Duong Duong” បាននិយាយថា មុនពេលបុណ្យចូលឆ្នាំថ្មី រថយន្ត Mercedes Benz របស់គាត់ ដែលចតនៅចិញ្ចើមផ្លូវ ត្រូវបាន LMarcus Li ទាត់ធាក់ កាច់បំបាក់ផ្លាកសញ្ញាបិទ និងវាយកញ្ចក់ពីក្រោយរងការខូច។
ដំបូងឡើយ តារាសម្ដែងវ័យក្មេងបានសន្យាដោយស្មោះថា នឹងសងសំណងទាំងស្រុង ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះស្រាយ ហើយម្ចាស់រថយន្តឈ្មោះ Duong Duong ក៏បានផ្ញើវិក្កយបត្រជួសជុលទៅឲ្យ Marcus Li ដែរ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគាត់ដឹងថាចំនួនទឹកប្រាក់គឺ ១២,៣១៣ ដុល្លារ) តារាសម្តែងរូបនេះបានផ្លាស់ប្តូរចិត្តរបស់គាត់ ហើយបដិសេធមិនផ្តល់សំណង។ ជនរងគ្រោះ ក៏រាយការណ៍ពីហេតុការណ៍នេះទៅប៉ូលិសផ្ទាល់តែម្ដង។
យ៉ាងណា នៅពេលដែលតារាប្រុសវ័យ២៨ឆ្នាំ ត្រូវប៉ូលិសឃាត់ខ្លួន ទស្សនិកជនមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដោយសារតែលោកមានអាកប្បកិរិយាក្រទើតក្រទោម មិនចាញ់គ្នាជាមួយជនរងគ្រោះប៉ុន្មានទេនៅលើបណ្តាញសង្គមកាលប៉ុន្មានថ្ងៃមុន។
មិនតែប៉ុណ្ណោះ កន្លងមក Marcus Li ធ្លាប់បានវាយប្រហារលើក្រុមការងារភាពយន្តរបស់ Three និងសហការី Ma Tianyu ម្តងហើយម្តងទៀត។ គាត់គិតថាផលិតករពេញចិត្ត Ma Tianyu ដោយសារតែគាត់មានទំនាក់ទំនងស្នេហាភេទដូចគ្នា ប៉ុន្តែគាត់ផ្ទាល់ត្រូវបានប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរដោយសារតែគាត់គ្មាននរណាគាំទ្រគាត់។ យ៉ាងណាមិញ ទស្សនិកជនក្រោយមកបានរកឃើញភស្តុតាងជាច្រើនដែលថា Ly Minh Duc និយាយកុហកមហាជនឲ្យបានរួចខ្លួនទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ទោះដោះលែង តែ Darren Wang នៅតែបំពេញកាតព្វកិច្ចយោធា បើគេចម្ដងនេះនឹងទោសធ្ងន់ជាងមុន
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២៣ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


