ព័ត៌មានអន្ដរជាតិ
Alibaba គ្រោងវិនិយោគជាង ៥០ ប៊ីលានដុល្លារ ក្នុងវិស័យ AI
ក្រុមហ៊ុនពហុបច្ចេកវិទ្យាចិន Alibaba បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនគ្រោងនឹងវិនិយោគសរុបជាទឹកប្រាក់យ៉ាងហោចណាស់ ៣៨០ ប៊ីលានយន់ (៥២,៤ ប៊ីលានដុល្លារ) សម្រាប់បច្ចេកវិទ្យាពពក និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

Alibaba បាននិយាយថា ចំនួនទឹកប្រាក់វិនិយោគសរុបចុងក្រោយ គឺលើសពីការចំណាយរបស់ក្រុមហ៊ុននៅក្នុងវិស័យ AI និងបច្ចេកវិទ្យាពពក ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។
ក្រុមហ៊ុនបានចាប់ផ្ដើមនៅឆ្នាំ ២០២៥ ក្នុងសន្ទុះរឹងមាំលើការប្រកួតប្រជែងវិស័យ AI របស់ប្រទេសចិន ដោយបានទាក់ទាញអ្នកវិនិយោគជាច្រើនជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាយុទ្ធសាស្ត្រផ្សេងៗ។

គួរគូសបញ្ជាក់ថា ការប្រកាសរបស់ក្រុមហ៊ុន Alibaba ធ្វើឡើងចំពេលដែលការប្រកួតប្រជែងក្នុងវិស័យ AI ក្នុងស្រុកចិន និងលើពិភពលោក កំពុងកើនឡើងយ៉ាងឆាប់រហ័ស ដោយគេឃើញមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងៗប្រកាសការវិនិយោគជាទឹកប្រាក់រាប់ពាន់លានដុល្លារ។
ជាក់ស្ដែង ក្រុមហ៊ុនបច្ចេកវិទ្យា ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានដាក់គម្រោងចំណាយប្រាក់ប្រមាណ ១៥០ ប៊ីលានយន់ សម្រាប់ការវិនិយោគនៅឆ្នាំនេះ ដោយភាគច្រើនក្នុងនោះ គឺផ្ដោតលើវិស័យ AI។ នេះបើតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីខែមករា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


