ជីវិតកម្សាន្ដ
តារាកំប្លែងជើងចាស់ ស្រីទូច និងនាយត្រដក់ ថ្លែងអំណរគុណ លោកជំទាវអ្នកឧកញ៉ា ម៉ៅចំណាន គិតម៉េង ដែលបញ្ចប់វិវាទដ៏រ៉ាំរ៉ៃចប់ជាស្ថាពរ
ភ្នំពេញ ៖ លោក វ៉ាន់ តារ៉ាផាន់ ហៅនាយត្រដក់ និងលោកស្រី ជុំ រស្មី ហៅស្រីទូច ជាសមាជិក-សមាជិកា របស់សមាគមសិល្បករខ្មែរ និងជាតារាកំប្លែងជើងចាស់ ធ្លាប់មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងទសវត្សរ៍ទី៩០ បានថ្លែងអំណរគុណដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលបានជួយដោះស្រាយវិវាទដ៏រ៉ាំរ៉ៃចប់សព្វគ្រប់ជាស្ថាពរ។

នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក វ៉ាន់ តារ៉ាផាន់ ហៅនាយត្រដក់ និងលោកស្រី ជុំ រស្មី ហៅស្រីទូច ជាសមាជិក-សមាជិកា បានទៅដល់ទីតាំងផ្ទាល់នៃសមាគមសិល្បករខ្មែរ ដើម្បីថ្លែងអំណរគុណដល់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ដែលបានជួយសម្របសម្រួល ផ្ដល់មេធាវីការពារក្តីប្រចាំសមាគមសិល្បករខ្មែរ ជួយដោះស្រាយវិវាទ ដែលកើតឡើងនៅក្នុងគ្រួសាររបស់អ្នកនាង កាទូច និងនាយត្រដក់ តាំងពីឆ្នាំ ២០២១ មកម្ល៉េះ និងបានធ្វើតាមសេចក្តីសម្រេចរបស់តុលាការ។

ក្នុងឱកាសនោះ លោកស្រី ជុំ រស្មី ហៅស្រីទូច បាននិយាយថា” ខ្ញុំសូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ ដែលបានជួយនៅក្នុងរឿងក្ដីរបស់នាងខ្ញុំ ដោយសមាគមបាន ផ្តល់សេវាមេធាវីតាមរយៈលោកស្រី ឈីវ ភិរម្យ ដែលជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ “។

លោកស្រី ជុំ រស្មី ហៅស្រីទូច បានឱ្យដឹងថា ចាប់តាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ លោកមេធាវី ធួន សុធា បានខិតខំជួយនាងខ្ញុំរកដំណោះស្រាយសះជា និងឈានបានដល់លទ្ធផលជាទីគាប់ចិត្ត និងបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោក វ៉ាន់ តារ៉ាផាន់ ហៅនាយត្រដក់ និងលោកស្រី ជុំ រស្មី ហៅស្រីទូច ក៏បានប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ ជូនចំពោះលោកជំទាវ អ្នកឧកញ៉ា សូមសមប្រកបតែនឹង ពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕







-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


