ព័ត៌មានអន្ដរជាតិ
ម៉ាក្រុង ប្រាប់ទៅ ត្រាំ ថា មិនមែនទាល់តែអ៊ុយក្រែន ចាញ់រុស្ស៊ី ទើបមានសន្តិភាពនោះទេ
ក្នុងសន្និសីទកាសែតនៅសេតវិមានអំឡុងដំណើរទស្សកិច្ចទីក្រុងវ៉ាស៊ីនតោន, ប្រធានាធិបតីបារាំង អេម៉ាញូអែល ម៉ាក្រុង បានប្រាប់ទៅសមភាគីអាមេរិក ដូណាល់ ត្រាំ ថា សន្តិសុខមិនមែនអាចកើតឡើងបាន លុះត្រាតែអ៊ុយក្រែន ចុះចាញ់សង្គ្រាមរុស្ស៊ីនោះទេ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី២៥ខែកុម្ភៈឆ្នាំ២០២៥ លោកម៉ាក្រុងបាននិយាយថា បើចង់បានសន្តិភាពនៅអ៊ុយក្រែន ត្រូវតែមានការធានាសន្តិសុខ មិនមែនឲ្យអ៊ុយក្រែន ទម្លាក់អាវុធចុះហើយក៏មិនមែនមានបទឈប់បាញ់ទាំងដែលគ្មានការធានាសន្តិសុខដែរ។
ចំណែកលោកត្រាំវិញ លោកចង់ឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយលោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដើម្បីជួបប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៅពេលមានការព្រមព្រៀងគ្នា។

ពាក់ព័ន្ធបញ្ហានេះ លោកម៉ាក្រុង បានគូសបញ្ជាក់យ៉ាងច្បាស់ថា «យើងចង់បានសន្តិភាពយ៉ាងឆាប់រហ័សមែន ប៉ុន្តែយើងមិនចង់បានកិច្ចព្រមព្រៀងដែលទន់ខ្សោយនោះទេ»។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាដែរថា កិច្ចព្រមព្រៀងសន្តិភាពណាមួយ គួរតែរួមបញ្ចូលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុបទៅកាន់អ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះ បើនិយាយពីប្រធានបទនៃសន្តិសុខរបស់អឺរ៉ុបវិញ, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោករីករាយដែលលោក ម៉ាក្រុង យល់ស្របថា ការចំណាយនិងបន្ទុកនៃការធានាសន្តិភាព ត្រូវតែជាបន្ទុករបស់ប្រជាជាតិអឺរ៉ុប មិនមែនសហរដ្ឋអាមេរិកតែម្នាក់ឯងទេ។ អឺរ៉ុបត្រូវតែប្រកាន់យកតួនាទីកណ្តាល ក្នុងការធានាសន្តិសុខរយៈពេលវែងឲ្យអ៊ុយក្រែន។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ម៉ាក្រុង ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី គឺកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងទ្វីបអឺរ៉ុប អំពីអនាគតនៃទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ខណៈលោក ត្រាំ កំពុងជំរុញរបៀបវារៈគោលនយោបាយការបរទេស « America First» និងដាក់សម្ពាធឲ្យបញ្ចប់សង្រ្គាមអ៊ុយក្រែនក្នុងពេលឆាប់ៗ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


