ព័ត៌មានអន្ដរជាតិ
មេដឹកនាំអឺរ៉ុបធ្វើដំណើរតាមរថភ្លើងទៅកាន់ក្រុងកៀវ ចំថ្ងៃខួប៣ឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែន
បណ្តាមេដឹកនាំស្ថាប័នអឺរ៉ុបនិងប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបខាងលិចនិងខាងជើង បានធ្វើដំណើរទីកាន់ទីក្រុងកៀវដ៏គួរឲ្យភ្ញាក់ផ្អើលដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែនក្នុងខួប៣ឆ្នាំនៃសង្គ្រាមទប់ទល់នឹងការវាយឈ្លានពានរបស់មហាអំណាចរុស្ស៊ី។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press (AP) នៅមុននេះបានឱ្យដឹងថា ថ្នាក់ដឹកនាំអឺរ៉ុបដែលធ្វើដំណើរតាមរថភ្លើងទៅកាន់ទីក្រុងកៀវនៅថ្ងៃចន្ទនេះ រួមមាន ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ដែលបង្ហាញជំហរគាំទ្រអ៊ុយក្រែនប្រឆាំងការវាយប្រហាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

វត្តមានប្រមុខដឹកនាំសំខាន់ៗផ្សេងទៀត រួមមាន ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ក៏ដូចជានាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសនៅអឺរ៉ុបខាងជើង និងអេស្ប៉ាញ ត្រូវបានគេកំណត់ចូលរួមក្នុងព្រឹត្តិការណ៍ដែលឧទ្ទិសដល់ខួប និងពិភាក្សាអំពីការគាំទ្រអ៊ុយក្រែនចំពេលមានការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។
ប្រតិភូអឺរ៉ុបនិងកាណាដា ត្រូវបានស្វាគមន៍នៅស្ថានីយ៍ដោយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha និង លោក Andrii Yermak ជានាសេនាធិការចម្រុះរបស់ប្រធានាធិបតីអ៊ុយក្រែន។
នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X, ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសរសេរថាអឺរ៉ុបគឺនៅក្នុងទីក្រុងកៀវ «ដោយសារតែអ៊ុយក្រែននៅក្នុងទ្វីបអឺរ៉ុប»។
ខ្លឹមសារសំណេរនោះបានបន្តថា៖«នៅក្នុងការប្រយុទ្ធដើម្បីការរស់រានមានជីវិតនេះ វាមិនត្រឹមតែជាជោគវាសនារបស់អ៊ុយក្រែនប៉ុណ្ណោះទេដែលនោះគឺជាស្នូល វាជាជោគវាសនារបស់អឺរ៉ុប»។
មេដឹកនាំអឺរ៉ុបបានបង្ហាញនូវសញ្ញារួបរួមគ្នាយ៉ាងខ្លាំងក្នុងការគាំទ្រអ៊ុយក្រែនចាប់តាំងពីសហរដ្ឋអាមេរិកដឹកនាំដោយរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ ងាកទៅចរចាជាមួយរុស្ស៊ីទ្វេភាគី ដោយមិនរួមបញ្ចូលរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុបក្នុងការចរចាដាក់គំនាបរុស្ស៊ីឡើយ។
នៅលើឆាកអន្តរជាតិវិញ ចំថ្ងៃខួប៣ឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែននេះដែរ អាមេរិកបានជំរុញឱ្យអ៊ុយក្រែនដកខ្លួនពីសហភាពអឺរ៉ុបដែលត្រៀមបញ្ជូនសេចក្ដីព្រាងទៅអង្គការសហប្រជាជាតិដើម្បីបោះឆ្នោតថ្កោលទោសរុស្ស៊ីនៅថ្ងៃខួប៣ឆ្នាំនៃសង្គ្រាមចំថ្ងៃទី២៤ កុម្ភៈ ២០២៥អឺរ៉ុបកំពុងរៀបចំសេចក្ដីព្រាងនោះ ខណៈពេលដែលអាមេរិកក៏កំពុងរៀបចំសេចក្ដីព្រាងការណ៍របស់ខ្លួនស្តីពីសង្គ្រាមនេះបញ្ជូនទៅកាន់សន្និបាតអង្គការសហប្រជាជាតិដើម្បីអនុម័តដែរ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


