ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់ជាប់នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ក្រោយបង្ក្រាបល្បែងអនឡាញច្រើន
បន្ទាប់ពីការបង្ក្រាបលើការឆបោកតាមអនឡាញដែលសង្គ្រោះបានមនុស្សចម្រុះជាតិសាសន៍លើបរិវេណដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជន ខណៈនេះ ជនបរទេសរាប់ពាន់នាក់ដែលត្រូវបានដោះលែងពីមជ្ឈមណ្ឌលប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានជាប់គាំងនៅព្រំដែនថៃ។ យោងសារព័ត៌មាន Bangkok Post។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាជ្ញាធរបីប្រទេស រួមមានប្រទេសចិន ថៃ និងមីយ៉ាន់ម៉ា បានព្យាយាមរុះរើមជ្ឈមណ្ឌលឆបោក និងប្រតិបត្តិការអនឡាញខុសច្បាប់នៅតាមព្រំដែន ដែលមាននៅប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍និងមនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមអ្នកលេង។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
មន្ត្រីជាន់ខ្ពស់ថៃម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ប៉ូលិសថៃ និងកម្ពុជាបានឆ្មក់ចូលអគារមួយក្នុងក្រុងជាប់ព្រំដែនមួយនិងបានជួយសង្គ្រោះជនបរទេសចំនួន២១៥នាក់។ ក្រុមប្រដាប់អាវុធមីយ៉ាន់ម៉ា ចំនួនពីរ គឺកងទ័ពជាតិ Karen (KNA) និងកងទ័ពប្រជាធិបតេយ្យ Karen Buddhist (DKBA) បច្ចុប្បន្នកំពុងគ្រប់គ្រងអតីតបុគ្គលិកមជ្ឈមណ្ឌលបោកប្រាស់ប្រហែល៧០០០នាក់ ប៉ុន្តែមិនអាចបញ្ជូនពួកគេទៅប្រទេសថៃបានទេ។
ចំណែកកងកម្លាំងឆ្មាំព្រំដែន Karen ( BGF) ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចាប់ជនបរទេសចំនួន ៦៥០០នាក់ បន្ទាប់ពីបានបង្ក្រាបមជ្ឈមណ្ឌលឆបោកនៅ Shwe Kokko និង KK Park ដែលគ្រប់គ្រងដោយចិន និងបាននិរទេសជនជាតិចិនចំនួន ៦២១ នាក់មកហើយ។
កងកម្លាំងនេះចង់ឱ្យរដ្ឋាភិបាលថៃ និងស្ថានទូតនៃប្រទេសទាំងអស់ សម្របសម្រួលជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីធ្វើមាតុភូមិនិវត្តន៍ជនបរទេសដែលនៅសេសសល់ ដោយសារវត្តមានរបស់ពួកគេគឺជាបន្ទុកដ៏ច្រើនសម្រាប់ BGF ខណៈមនុស្សជាច្រើនកំពុងជាប់គាំងហើយការខ្វះការឆ្លើយតបរបស់ប្រទេសថៃកំពុងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ជាពិសេសបញ្ហាកង្វះអនាម័យ និងកន្លែងថែទាំសុខភាព។

ក្រសួងការបរទេសថៃ បាននិយាយថា បច្ចុប្បន្នភ្នាក់ងារកំពុងរៀបចំផែនការសម្រាប់ការធ្វើមាតុភូមិនិវត្តន៍ដែលដំណើរការដោយផ្អែកលើការឆ្លើយតបរបស់ស្ថានទូត ឬប្រទេសដើមកំណើត។ ឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្ត្រីការពារជាតិថៃ លោក Phumtham Wechayachai ក៏បានឲ្យដឹងដែរថា ប្រទេសថៃមិនមានលទ្ធភាពទទួលយកមនុស្សបន្ថែមទៀតទេ លុះត្រាតែ ស្ថានទូតបរទេសធ្វើមាតុភូមិនិវត្តន៍អ្នកដែលឆ្លងកាត់មកដល់ថៃនោះរួចរាល់។
ប្រទេសថៃក្នុងខែនេះបានទទួលយកបុគ្គលិកមជ្ឈមណ្ឌលឆបោកក្រៅពីជនជាតិចិនចំនួន ២៦០នាក់ ដែលជាងពាក់កណ្តាលមកពីប្រទេសអេត្យូពី និងគ្មានស្ថានទូតក្នុងប្រទេស។ អាជ្ញាធរថៃ ក៏បានអនុញ្ញាតឱ្យចិនធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនចំនួន ៦២១នាក់តាមរយៈជើងហោះហើរជាបន្តបន្ទាប់កាលពីសប្តាហ៍មុនផងដែរ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលឆបោកបានដំណើរការក្នុងតំបន់ទាំងនេះអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែត្រូវបានពិនិត្យឡើងវិញបន្ទាប់ពីការជួយសង្គ្រោះតារាសម្ដែងចិន Wang Xing ដែលត្រូវបានគេបញ្ចុះបញ្ចូលឱ្យទៅប្រទេសថៃជាមួយនឹងការសន្យាការងារ តែត្រូវបានចាប់ពង្រត់ឲ្យទៅធ្វើការបោកប្រាស់ក្នុងប្រទេសមីយ៉ាន់ម៉ា។
ចាប់តាំងពីពេលនោះមក បណ្តាប្រទេសអាស៊ីអាគ្នេយ៍បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយមជ្ឈមណ្ឌលឆបោក រួមទាំងការកាត់ផ្តាច់ថាមពល ប្រេងឥន្ធនៈ និងអ៊ិនធឺណិតរបស់ប្រទេសថៃទៅកាន់តំបន់ដែលមានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលឆបោក។
គិតចាប់តាំងពីខែមីនាឆ្នាំ២០២២ការខាតបង់ផ្នែកហិរញ្ញវត្ថុដែលកើតឡើងដោយជនរងគ្រោះពីការបោកប្រាស់ទូរគមនាគមន៍នៅក្នុងប្រទេសថៃតែមួយមានចំនួន ៨០ពាន់លានបាតថៃទៅហើយ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


