ជីវិតកម្សាន្ដ
តារា Kpop ដ៏ល្បីម្នាក់ ត្រូវបានបុគ្គលម្នាក់វាយចំកណ្ដាលមុខ ផ្អើលហ្វេនរត់ដេញចាប់ (មានវីដេអូ)
ឧប្បត្តិហេតុដ៏គួរឲ្យចាប់អារម្មណ៍ថ្មីៗនេះ សមាជិកក្រុម Kpop បុរសជំនាន់ទី 2 រងការវាយដំលើក្បាលដោយបុគ្គលម្នាក់ដែលត្រូវបានគេស្គាល់ថា បានបង្កើតពាក្យចចាមអារាមយ៉ាងក្តៅគគុកលើបណ្ដាញអ៉ិនធើណែត។ តារាប្រុសត្រូវបានគេប្រើអំពើហិង្សានោះគឺ Woohyun សមាជិកក្រុម INFINITE។

ឧប្បត្តិហេតុនេះបានកើតឡើងនៅថ្ងៃទី 2 ខែមីនា ខណៈពេលដែល Woohyun ធ្វើដំណើរចាកចេញពីព្រលានយន្តហោះហុងកុង បន្ទាប់ពីការប្រគុំតន្ត្រីរបស់ក្រុមនៅក្នុងទីក្រុង។ យោងតាមវីដេអូដែលថតដោយអ្នកគាំទ្រនៅព្រលានយន្តហោះ Woohyun បានព្យាយាមដើរកាត់ក្រុមអ្នកគាំទ្រដោយមានអង្គរក្សនៅការពារជុំវិញខ្លួន។

ខណៈអ្នកខ្លះបានថតរូប អ្នកខ្លះទៀតត្រូវបានគេឃើញកំពុងព្យាយាមប្រគល់អំណោយដល់អាលដលរូបនេះ ប៉ុន្ដែនៅពេល Woohyun ព្យាយាមធ្វើដើរបន្ដ ស្រាប់តែត្រូវដៃរបស់អ្នកគាំទ្រម្នាក់វាយចំមុខ ដែលកំពុងកាន់អ្វីមួយក្នុងថង់ក្រដាសពណ៌ត្នោត។

ជាមួយគ្នានោះ Woohyun ក៏បានបង្ហាញសកម្មភាពឈឺចាប់ ក្រោយពីត្រូវបានវាយចំមុខផងដែរ ដោយបានយកដៃខ្ទប់មុខរបស់ខ្លួន។ វីដេអូទាំងនោះ បានជំរុញឲ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រក្នុងបណ្ដាញសង្គម ដែលខឹងនឹងមនុស្សនៅព្រលានដែលលុកលុយកន្លែងផ្ទាល់ខ្លួនរបស់ Woohyun។ អ្នកខ្លះបានកំណត់អត្តសញ្ញាណអ្នកគាំទ្រ ដែលវាយនោះថា ជាអ្នកគាំទ្រដ៏ល្បី ហើយគណនី X របស់ពួកគេនឹងត្រូវបានបិទឆាប់ៗនេះ ដោយស្នាដៃអ្នកគាំទ្រសងសឹក៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


