Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ស្នើ EU ឲ្យ​បង្កើន​ចំណាយ​ការពារ​ជាតិ​ឡើង​ដល់ ៣,៥% នៃ GDP

បានផុស

នៅ

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២​ខែមីនា​ឆ្នាំ​២០២៥ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានស្នើ​ឲ្យ​រដ្ឋជាសមាជិកសហភាពអឺរ៉ុប (EU) បង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេដល់ចន្លោះពី ៣% ទៅ ៣,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់សហភាពអឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Emmanuel Macron (រូបថត៖ Reuters)

សំណើនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះនៅទីក្រុងឡុងដ៍ ដែលមេដឹកនាំអឺរ៉ុបបានកោះប្រជុំដើម្បីពិភាក្សាអំពីយុទ្ធសាស្រ្តសម្រាប់ការធានាសន្តិភាពយូរអង្វែងនៅក្នុងប្រទេសអ៊ុយក្រែន ចំពេលមានភាពតានតឹងដែលកំពុងបន្តជាមួយរុស្ស៊ី។

សំណើរបស់លោក Macron ឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយក្នុងចំណោមសម្ព័ន្ធមិត្តណាតូ ដើម្បីជំរុញថវិកាការពារជាតិ សម្រាប់ឆ្លើយតបទៅនឹងការកើនឡើងនៃការព្រួយបារម្ភផ្នែកសន្តិសុខ និង​​ត្រៀម​សម្រាប់ការផ្តាច់ខ្លួនជាយថាហេតុរបស់​សហរដ្ឋ​អាមេរិក។

កន្លង​មក អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ធ្លាប់​បានបង្ហាញថា រដ្ឋជាសមាជិកអាចនឹងត្រូវបង្កើនការចំណាយលើវិស័យការពារជាតិច្រើនជាង ៣% នៃ GDP របស់ពួកគេ ដើម្បីបង្កើនសមត្ថភាពរបស់សម្ព័ន្ធភាព។

បន្ថែមពីលើនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីចេតនាក្នុងការស្នើសុំ​ឲ្យ​​បណ្ដា​សមាជិក​ណាតូបង្កើនគោលដៅចំណាយលើវិស័យការពារជាតិដល់ ៥% នៃ GDP។

សូម​បញ្ជាក់​ថា យោងតាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអឺរ៉ុប ក្នុងឆ្នាំ២០២៤ ការចំណាយលើវិស័យការពារជាតិសរុបរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប បានឈានដល់ប្រមាណចំនួន ៣២៦​ពាន់លានអឺរ៉ូ (៣៣៨ពាន់លានដុល្លារ) ប្រហែល ១,៩% នៃ GDP របស់សហភាពអឺរ៉ុប៕

(រូបថត៖ Xinhua)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម