Connect with us

ជីវិតកម្សាន្ដ

អ្នកនាង ម៉េង កែវពេជ្ជតា ចេញវីដេអូចម្រៀងច្រៀងរួមគ្នានឹង ព្រីន បទ “ចាប៉ីផ្អែម” អបអរទិវាវប្បធម៌ជាតិ ៣មីនា

បានផុស

នៅ

ក្នុងឱកាសអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ អ្នកនាង ម៉េង កែវពេជ្ជតា បានចេញវីដេអូចម្រៀងច្រៀងរួមគ្នានូវបទ “ចាប៉ីផ្អែម” ជាមួយកូនស្រី ម៉េងពេជ្ជតា សង្វាពេជ្រ ព្រមនឹងលោកព្រីន ដែលពោរពេញដោយអត្ថន័យលើកតម្កើងវប្បធម៌ជាតិ ខណៈចម្រៀងមួយបទនេះ ជាការផលិតលើកទី២ ។

ទន្ទឹមនឹងវីដេអូចម្រៀងច្រៀងរួមគ្នានេះ អ្នកនាង ម៉េង កែវពេជ្ជតា ស្នើថា “សូមឱ្យយើងទាំងអស់គ្នារួមគ្នាថែរក្សា និងផ្សព្វផ្សាយវប្បធម៌ជាតិរបស់យើង ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងឱ្យពិភពលោកបានឃើញពីភាពស្រស់ស្អាត និងភាពសម្បូរបែបនៃវប្បធម៌ខ្មែរ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរជម្រាបថា “ចាប៉ីផ្អែម” ជាបទចម្រៀងរបស់អ្នកនាង ម៉េង កែវពេជ្ជតា ច្រៀងរួមគ្នានឹងលោកព្រីន ដែលពោរពេញដោយអត្ថន័យ និងបានផ្តិតយកទីតាំងសំណង់ប្រាសាទខ្មែរ រួមបញ្ចូលសំឡេងចាប៉ីដងវែង ដេញផ្ទាល់ដោយកូនស្រីរបស់អ្នកនាង គឺកុមារី ម៉េងពេជ្ជតា សង្វាពេជ្រ ក្នុងន័យលើកស្ទួយតម្លៃវប្បធម៌ជាតិ។ ខណៈនេះមិនមែនជាលើកទី១ឡើយ សម្រាប់ចម្រៀងច្រៀងរួមគ្នារវាងលោកព្រីន និងរាជិនីសំឡេងផ្អែម ម៉េង កែវពេជ្ជតា ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម