Connect with us

សេដ្ឋកិច្ច

កង្វះទុនវិនិយោគ ជាដើមចមធ្វើឱ្យការកែច្នៃស្វាយចន្ទីសម្រេចបានតិចតួច

បានផុស

នៅ

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា កង្វះឃ្លាំងសម្ងួត ឃ្លាំងស្តុកទុក និងកង្វះទុន​វិនិ​យោគ ព្រមទាំងបរិក្ខារផលិតកម្ម ជាមូលហេតុធ្វើឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅមានកម្រិតប្រមាណ ៣.៩% នៃគ្រាប់ស្វាយចន្ទីសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជាដែលរៀបចំដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥។

សិក្ខាសាលានេះរៀបចំឡើងស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ក្នុងគោលបំណងផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកគយ ដើម្បីចូលរួមជំរុញ និងគាំទ្រការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថ​ភាព​ផលិតកម្មក្នុងវិស័យ ស្វាយចន្ទី ហើយជាមួយគ្នានេះ ក៏មានគោលបំណងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗនៃវិស័យនេះ ដើម្បីជាធាតុចូលសម្រាប់រៀបចំដាក់ចេញនូវយន្តការលើកទឹកចិត្តនិងគាំទ្របន្ថែម។

ការលើកទឹកចិត្តផ្នែកគយ ជាការលើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម លើការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម នៅក្រោមយន្តការច្បាប់ស្តីពីវិនិយោគ និងយន្តការលើកទឹកចិត្តផ្នែកគយសម្រាប់​សហ-គ្រាសធុនតូចនិងមធ្យម(SMEs)។

យោងតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាបង្ហាញថា នៅឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ គិត​ជា​ទឹក​ប្រាក់​​ ១,១៥០ ពាន់លាន​ដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម