Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

បានផុស

នៅ

ទើបស្ងាត់បានមួយរយៈពេលខ្លីប៉ុណ្ណោះ ស្រាប់តែពេលនេះ លោក ត្រាំ បានបោះពាក្យសម្តីវាយប្រហារលោក ហ្សេលេនស្គី សាជាថ្មី ដោយនិយាយថា ប្រមុខដឹកនាំអ៊ុយក្រែន យកលុយពីអតីតប្រធានាធិបតី ចូ បៃដិន ដូចយកស្ករគ្រាប់ពីកូន​ក្មេង​។

ការវាយប្រហារថ្មីរបស់លោក ត្រាំ នាពេល​នេះ គឺធ្វើឡើងក្នុងបទសម្ភាសជាមួយសារ​ព័ត៌មាន​​ Fox News កាលពីថ្ងៃអាទិត្យ​ទី៩ខែមីនាឆ្នាំ២០២៥ ហើយត្រូវគេដឹងយ៉ាងច្បាស់ថា គឺលោកចង់សំដៅទៅសមត្ថភាពដ៏អន់ខ្សោយរប​ស់ ​ហ្សេលេនស្គី ក្នុងការទទួលបានលុយពីរដ្ឋបាលអាមេរិកចាស់ ខណៈលោក ត្រាំ ក៏វាយប្រហារអតីតរដ្ឋបាលក្រោមការដឹកនាំរបស់លោក បៃដិន ផងដែរ ថា ជះលុយទៅគេច្រើន តែគ្មានបានអ្វីមកវិញទេ។ 

លោកនិយាយថា «ហ្សេលេនស្គី យកលុយចេញពីប្រទេសនេះក្រោមការដឹកនាំរបស់បៃដិន ដូចយកស្ករគ្រាប់ពីកូនង៉ែតទៅហើយ។ វាស្រួលពេក!»។ ទន្ទឹមនោះ លោកត្រាំ រម្លឹកឡើងវិញថា មេដឹកនាំអ៊ុយក្រែន គ្មានដឹងគុណស្រ័យអ្វីទេ ហើយបើលោក ជាប្រធានាធិបតីអាមេរិកឆ្នាំ២០២២ វិបត្តិអ៊ុយក្រែន ក៏មិនធ្ងន់ធ្ងរឈានដល់ដំណាក់កាលនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកបៃដិន (រូបថត៖ Reuters)

គេនៅមិនទាន់ភ្លេចឡើយចំពោះសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុករវាងលោក ត្រាំ និងហ្សេលេនស្គី នៅសេតវិមាន កាលពីចុងខែកុម្ភៈ ដែលធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលនោះ លោក ហ្សេលេនស្គី បានទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែអ្វីៗខុសការគ្រោងទុក ដោយលោក ត្រាំ ចោទហ្សេលេនស្គីថា ​មិនចេះ​ដឹង​គុណដល់​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក។

លោក ហ្សេលេនស្គី (រូបថត៖ Reuters)

ក្នុងអំឡុងពេលនោះដែរ លោក ត្រាំ និយាយថា «អ៊ុយក្រែន កំពុងលេងល្បែងសង្គ្រាមលោកលើកទី៣ ដោយសារតែមិនព្រមស្វែងរកសន្តិភាពជាមួយរុស្ស៊ី។ អ្វីដែលអ្នកធ្វើគឺមិនគោរពដល់ប្រទេសនេះនោះទេ ប្រទេសមួយដែលជួយអ្នកច្រើនជាងប្រជាជនអ្នកនិយាយទៅទៀត។ អ្នកគួរតែដឹងគុណជាងនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នកគ្មានសន្លឹកបៀសម្រាប់លេងជាមួយយើងទេ អ្នកមានសន្លឹកបៀ ប៉ុន្តែបើគ្មានយើង អ្នកក៏គ្មានសន្លឹកបៀដែរ»។

ក្រោយមក ត្រាំ ក៏បញ្ជាឲ្យផ្អាកជំនួយអាមេរិកទៅអ៊ុយក្រែន ទាំងអស់ ជាពិសេសឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទីក្រុងកៀវថែមទៀតផង ដែលធ្វើឲ្យទ័ពលោកហ្សេលេនស្គី ជួបបញ្ហាប្រឈមដ៏ធំនៅសមរភូមិ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម