ព័ត៌មានជាតិ
សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ
ភ្នំពេញ ៖ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ដើម្បីទទួលយកសំណូមពរ និងដោះស្រាយជូន ប្រជាពលរដ្ឋ ដែលមានផលលំបាក នៅក្នុងមូលដ្ឋានសង្កាត់ ដែលធ្វើឡើងនៅសាលាបឋមសិក្សាបាក់ទូក។

នារសៀលថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលសង្កាត់អូរឬស្សីទី២ បានរៀបចំវេទិកាសាធារណៈ ក្រោមអធិបតីភាព លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងមានការអញ្ជើញចូលរួមពី លោក ចៅសង្កាត់អូរឫស្សីទី២ លោក លោកស្រី ក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ សមាជិក-សមាជិកា ក្រុមប្រឹក្សាសង្កាត់ តំណាងអធិការនគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជ អាវុធហត្ថខណ ការិ-ពាក់ព័ន្ធ តំណាងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី២ ព្រមទាំងប្រជាពលរដ្ឋ ដែលមកពី ៩ភូមិ នៃសង្កាត់អូរឬស្សីទី២ ចូលរួមសរុបចំនួន ៩១ នាក់ផងដែរ។

ក្នុងអង្គវេទិកានេះ បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃឥទ្ធពលគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយល់ដឹង និងផ្សព្វផ្សាយលទ្ធផល នៃការឆ្លើយតប ដោះស្រាយ នៅសំណូមពរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននាពេលកន្លងមក។

បន្ថែមទៀតនោះ តាមរយៈវេទិកានេះ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់អូរឬស្សីទី២ ក្នុងខណ្ឌ៧មករា បានលើកឡើងនូវ សំណួរ សំណើ និងសំណូមពរ ដើម្បីស្នើសុំឲ្យ រដ្ឋបាលសង្កាត់រដ្ឋបាលខណ្ឌ ធ្វើការឆ្លើយតប ដោះស្រាយ ពិសេស បញ្ហាប្រឈម មួយចំនួន ដូចជា បញ្ហាអត្តសញ្ញាណប័ណ្ណហួសសុពលភាព បញ្ហាប័ណ្ណហានិភ័យ ប័ណ្ណក្រីក្រ បញ្ហាអនាម័យបរិស្ថាន សំរាម ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ភ្លើងបំភ្លឺសាធារណៈ ដែលពាក់ព័ន្ធ ជាមួយនឹងជីវភាពរស់នៅ ជាប្រចាំថ្ងៃរបស់ពួកគាត់។

ជាចុងក្រោយលោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ៧មករា បានទទួលយកនូវសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងបានធ្វើការឆ្លើយតប ដោះស្រាយ សម្របសម្រួល ដោយដាក់ចេញនូវផែនការជាក់ស្តែងទៅរដ្ឋបាលសង្កាត់អូរឫស្សីទី២ កម្លាំងពាក់ព័ន្ធ មន្ត្រីពាក់ព័ន្ធ ដើម្បីមានវិធានការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅក្រោយបញ្ចប់វេទិកានេះ ឬ តាមនីតិវិធីជាក់ស្តែង៕
អត្ថបទ ៖ សុភា











-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា