កីឡា
មិនស្រួលទេ! មុនប៉ះ At Madrid យប់នេះ ខ្សែប្រយុទ្ធឆ្នើមរបស់ R.Madrid ម្នាក់ បានរបួស
ក្លិបអធិរាជស Real Madrid អាចនឹងត្រូវអវត្តមានខ្សែប្រយុទ្ធឆ្នើម Kylian Mbappe សម្រាប់ការប្រកួតជើងទី ២ វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League ទល់នឹងក្រុម Atletico Madrid នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែមីនា បន្ទាប់ពីរូបគេ ត្រូវបានគេពិនិត្យឃើញមានភាពមិនស្រួលនៅត្រង់សាច់ដុំ។

យោងតាមការចុះផ្សាយដោយអ្នកកាសែតលោក Carlos Rodriguez បានឱ្យដឹងថា ខ្សែប្រយុទ្ធសញ្ជាតិ បារាំង វ័យ ២៦ ឆ្នាំកំពុងទទួលការព្យាបាលសាច់ដុំ។ កាលពីថ្ងៃ អង្គារ៍ ម្សិលមិញ រូបគេមិនបានចូលរួមហ្វឹកហាត់ជាមួយក្រុមទេ។ ប្រភពដដែលបានបញ្ជាក់ថា Mbappe ត្រូវបានគេដាក់ឱ្យហ្វឹកហាត់ដាច់ដោយឡែកម្នាក់ឯង ហើយគេរំពឹងថា គាត់ទំនងមិនអាចចូលលេងទាន់ពេលសម្រាប់ការប្រកួតយប់នេះឡើយ។
សូមរម្លឹកថា កាលពីជំនួបជើងទី ១ សប្តាហ៍មុន Mbappe បានចូលលេងពេញ ៩០ នាទីតែម្តង ហើយរូបគេ ក៏បានដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យ Real Madrid យកឈ្នះលើ At Madrid ដោយលទ្ធផល ២ ទល់នឹង ១ ផងដែរ៕

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


