ជីវិតកម្សាន្ដ
ម៉េង កែវពេជ្ជតា ស្នើរួមគ្នាលុបបំបាត់ក្រុមផលិតមាតិកាបំពុលសង្គម ដើម្បីប្រយោជន៍ជាតិ
កំពូលតារាចម្រៀងសម្លេងពិរោះរណ្តំចិត្តអ្នកនាង ម៉េង កែវពេជ្ជតា ក្នុងគោលបំណងចូលរួមបំបាត់រឿងមិនល្អ ដែលនាំឱ្យប៉ះពាល់តម្លៃសង្គមបានចេញមុខបំផុសដោយស្នើដល់មហាជនអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម រួមគ្នាលុបបំបាត់ក្រុមផលិតមាតិកា បំពុលតាមបណ្តាញសង្គមដើម្បីប្រយោជន៍ជាតិ។

ការលើកឡើងរបស់អ្នកនាង ម៉េង កែវពេជ្ជតា នាពេលនេះដោយសង្កេតឃើញថាបច្ចុប្បន្ន កំពុងមានបុគ្គលមួយចំនួនបានបង្កើតនូរឿងរ៉ាវអសីលធម៌ខ្វះការគិតពិចារណាអត់ប្រយោជន៍ដែលនាំឱ្យបំពុលសង្គមតាមរយ:ការប្រើប្រាស់បណ្តាញសង្គមនានាធ្វើជាឈ្នាន់ដើម្បីទាញយកផលប្រយោជ៍ផ្ទាល់ខ្លួន ខណ:អ្នកនាងបំផុសអ្នកគាំទ្រត្រូវរួមគ្នាលុបបំបាត់។
សរសេរបង្ហោះភ្ជាប់ខ្លឹមសារនៃសេចក្តីណែនាំរបស់ក្រសួងព័ត៌មានដល់អ្នកផលិតមាតិការនៅតាមបណ្តាញសង្គមកាលពីថ្មីៗកន្លងទៅ អ្នកនាង ម៉េង កែវពេជ្ជតា បានលើកថា “ផ្តេីមចេញពីការឈប់ចូលមេីលឈប់ចុច Like ឈប់ Comment ឈប់ Share បន្ទាប់មកត្រូវតែមានចំណាត់ការផ្លូវច្បាប់ឱ្យធ្ងន់ធ្ងរសម្រាប់អ្នកផលិតមាតិកាបំពុលនោះមាតិការឆ្កួតៗទាំងនោះនឹងរលាយបាត់” ។
តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់បន្ថែមថាការលេីកស្ទួយមាតិការណ៍ ឬរូបភាពមិនត្រឹមត្រូវបែកស្លុយគឺគាំទ្រអំពេីអសីលធម៌។ ដូច្នេះអ្នកនាងយល់ថាយើងត្រូវរួមគ្នាដើម្បីលុបបំបាត់។ តាមរយ:នេះដែរ មានមហាជនមួយចំនួនបានបង្ហាញការគាំទ្រគំណិតដ៏ល្អនេះ។
ក្រៅពីអ្នកនាង ម៉េង កែវពេជ្ជតា ជាការកត់សម្គាល់កន្លងមកក៏មានអ្នកសិល្បករជើងចាស់ល្បីឈ្មោះ ២រូប មកហើយគឺលោក ដួង សុខគា និងលោក គួច ខេវិន តែងបង្ហាញការព្រួយបារម្ភ និងចេញសាបំផុសជាបន្តបន្ទាប់ ជុំវិញអ្នកប្រើប្រាស់បណ្តាញសង្គមយក្សហ្វេសប៊ុក ដើម្បីជាការដាស់តឿនពាក់ព័ន្ធការផលិតមាតិកា និងការបង្ហោះអ្វីមួយនៅលើបណ្តាញសង្គមគួរថ្លឹងថ្លែងឱ្យប្រាកដជាមុនសិន៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


