Connect with us

កីឡា

អ្នក​លេង​គុន​ខ្មែរ​ ឡុង​ ពិសិដ្ឋ អំពាវនាវ​មហាជន​ និង​បណ្ដា​ក្រុមហ៊ុន​​ជួយ​គាំទ្រ​ថ្នាល​គុន​ខ្មែរ​

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ល្បីឈ្មោះ​លើ​ប្រភេទ​ទម្ងន់​ស្រាល​ ឡុង​ ពិសិដ្ឋ​ អំពាវនាវ​ដល់​មហាជន​ និង​បណ្ដា​ក្រុមហ៊ុន​នានា​ជួយ​គាំទ្រ​កម្មវិធី​ប្រកួត​ថ្នាល​ផ្សេងៗ​ផង​ដើម្បី​បាន​ដំណើរ​ការ​រៀបចំ​តទៅ​មុខ​ទៀត​ផ្ដល់​ឱកាស​កីឡាករ​ជំនាន់​ក្រោយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ ឡុង​ ពិសិដ្ឋ

ថ្លែង​ក្នុង​កិច្ច​សម្ភាស​កីឡាករ​ ឡុង​ ពិសិដ្ឋ​ ថា​កម្មវិធី​ប្រកួត​ថ្នាល​កន្លង​ទៅ​ពុំ​សូវ​មាន​អ្នកគាំទ្រ​ ឬ​ឧបត្ថម្ភ​ដូច​ជា​ការ​ប្រកួត​មនុស្ស​ធំ​ ឬ​ទម្ងន់​ធ្ងន់​នោះ​ឡើយ។​ ការ​ប្រកួត​សម្រាប់​កីឡាករ​ធំៗ​គឺ​តែងតែ​មាន​អ្នក​ទៅ​ទស្សនា​ច្រើន​ និង​តាម​បណ្ដាញ​សង្គម​ផង​ដែរ។​

ការ​ប្រកួត​ថ្នាល​គុនខ្មែរនៅ Jet Fighter

កូន​សិស្ស​លោក​ រិគី​ ម្នាក់​នេះ​បន្ថែម​ទៀត​ថា​ បើ​ចង់​​ឲ្យ​សំបូរ​កម្មវិធី​ថ្នាល​គុន​ខ្មែរ​ ឬ​មាន​កម្មវិធី​ប្រកួត​ថ្នាល​ច្រើន​លុះត្រា​អ្នក​គាំទ្រ​ងាក​មក​ជួយ​លើកស្ទួយ​ទាំង​អស់​គ្នា​រួម​ទាំង​ខាង​ក្រុមហ៊ុន​មាន​ធនធាន​​ផង។​ កាល​ណា​មាន​ការ​គាំទ្រ​អ្នក​រៀបចំ​ក៏​មាន​លទ្ធភាព​រៀបចំ​បង្កើត​ឲ្យ​មាន​ជា​ហូរហែ​ដូច​គ្នា​ស្រប​ពេល​កីឡាករ​ថ្នាល​ក៏​មាន​កន្លែង​ប្រកួត​សន្សំ​បទ​ពិសោធ​ និង​បញ្ចេញ​សមត្ថភាព​ និង​ទទួល​បាន​ថវិកា​ខ្លះៗ​ដែរ។​

ការ​ប្រកួត​ថ្នាល​គុនខ្មែរនៅ Jet Fighter

រំលឹក​ដែរ​ថា​ បច្ចុប្បន្ន​នេះ​កម្មវិធី​ប្រកួត​តាម​ស្ថានីយ​ និង​សង្វៀន​ផ្សេងៗ​មាន​មិន​តិច​ជាង​ ២០​កម្មវិធី​ឡើយ​ក្នុង​មួយ​សប្ដាហ៍​ៗ ប៉ុន្តែ​ចំពោះ​កម្មវិធី​ថ្នាល​(ឈុត​តូច)គឺ​ពុំសូវ​មាន​ច្រើន​នោះ​ឡើយ។​ កម្មវិធី​ថ្នាល​គុន​ខ្មែរ​គឺ​បើក​បាន​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​គឺ​ត្រូវ​បាត់​ទៅ​វិញ។​ ឥលូវ​នេះ​​គេ​ឃើញ​មាន​តែ២-៣​កម្មវិធី​នោះ​ទេ​ដែល​កំពុង​ដំណើរ​ការ​នៃ​ការ​ប្រកួត​សម្រាប់​យុវជន​ថ្នាល​។​ ចំណែក​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្ដា​ក្រុមហ៊ុន​ផ្សេងៗ​ក៏​នៅ​មាន​កម្រិត​ផង​ដែរ​ ព្រោះ​ភាគ​ច្រើន​គេ​ចាប់​អារម្មណ៍​តែ​ទៅ​លើ​កម្មវិធី​ឈុត​ធំ​ប៉ុណ្ណោះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា៣២ នាទីutes មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង៤៥ នាទីutes មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

សេចក្ដីជូនដំណឹង៥១ នាទីutes មុន

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍ 

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម