Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមគ្រោងជំរុញការនាំចូលពីអាមេរិក ដើម្បីបញ្ចៀសពន្ធ ត្រាំ

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ ​បានប្រាប់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេស​ខ្លួនថា ​វៀតណាមកំពុងពិនិត្យឡើងវិញនូវ​ពន្ធ​លើទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងឧស្ម័នធម្មជាតិរាវ កសិកម្ម និងផលិតផលបច្ចេកវិទ្យា​ទំនើប ដើម្បីជំរុញការនាំចូល​ ចំពេល​ដែល​ហានិភ័យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កើន​ឡើង។

វៀតណាម ដែលជា​មជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍ ​​​ពឹងផ្អែកខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ​និងមានអតិរេកពាណិជ្ជកម្មដ៏ធំជាមួយ​អាមេរិក​ លើសពី ១២៣ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៤។ ប្រទេសនេះ​កំពុងព្យាយាមបញ្ចៀសពន្ធឆ្លើយតបដែល​លោក ត្រាំ ​បានគំរាមកំហែងដាក់​ជាសកល ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អាមេរិក។

លោក ឈិញ បាននិយាយថា៖ «ក្រសួង វិស័យ និងទីភ្នាក់ងារពាក់ព័ន្ធ កំពុងពិនិត្យមើលយ៉ាងសកម្មនូវពន្ធនាំចូលលើទំនិញពីសហរដ្ឋអាមេរិក ដោយជំរុញឱ្យមានការបង្កើនការនាំចូលផលិតផលសំខាន់ៗរបស់សហរដ្ឋអាមេរិក ដែលវៀតណាមត្រូវការ ជាពិសេសផលិតផលកសិកម្ម ឧស្ម័នពង្រាវ និងផលិតផលបច្ចេកវិទ្យាទំនើប»។ នេះបើតាម​របាយការណ៍ក្នុងគេហទំព័ររបស់​រដ្ឋាភិបាលវៀតណាម ក្រោម​លោក ឈិញ ជួប​ជាមួយ​​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Marc Knapper កាលពីថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien ក៏បានផ្ញើសារស្រដៀងគ្នានេះដែរ​ ទៅកាន់តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ក្នុងអំឡុង​ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងកាលពីថ្ងៃសុក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កន្លងមក​ មន្ត្រីវៀតណាមបានបញ្ជាក់ម្តងហើយម្តងទៀតអំពីឆន្ទៈរបស់​ខ្លួន​ក្នុងការបំពេញតាមសំណើរបស់សហរដ្ឋអាមេរិក ស្តីពីការកាត់បន្ថយអតុល្យភាពពាណិជ្ជកម្ម និងជួយសម្រួលដល់អាជីវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេស​។

​ការនាំចូលឧស្ម័នធម្មជាតិពង្រាវរបស់វៀតណាម ជារឿយៗត្រូវបានមន្ត្រីវៀតណាម និងសហរដ្ឋអាមេរិកលើកឡើងថា ជាមធ្យោបាយកាត់បន្ថយគម្លាតពាណិជ្ជកម្មដ៏ធំ ប៉ុន្តែមិនទាន់មានវិធានការជាក់ស្តែងណាមួយត្រូវបានចាត់​ចេញ​នៅឡើយទេ​។

ទិន្នន័យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ច្រើនជាង ១/៤ នៃការនាំចេញរបស់​អាមេរិកទៅកាន់​វៀតណាម​កាលពីឆ្នាំមុនគឺជាផលិតផលកសិកម្ម ដែលភាគច្រើនជាកប្បាស សណ្តែកសៀង និងគ្រាប់​ឈើសម្រាប់បរិភោគ​ ដែលមានតម្លៃសរុបចំនួន ៣,៤ ប៊ីលាន​ដុល្លារ៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម