ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានផ្ទុះសង្គ្រាមលោកលើកទី៣ បើបទឈប់បាញ់ រុស្ស៊ី-អ៊ុយក្រែន បរាជ័យ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានខ្លាំងៗថា សង្គ្រាមលោកលើកទី៣ នឹងផ្ទុះឡើង ប្រសិនបើបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែន ត្រូវបរាជ័យ។

តាមការចុះផ្សាយរបស់ Daily Mail, លោកព្រមានយ៉ាងដូច្នេះ អំឡុងពេលថ្លែងទៅកាន់ក្រសួងយុត្តិធម៌អាមេរិកកាលពីរាត្រីថ្ងៃសុក្រទី១៤ខែមីនាឆ្នាំ២០២៥ ដោយនិយាយថា សង្គ្រាមលោកពិតជាផ្ទុះឡើងដោយងាយ ហើយផ្ទុះក្នុងទំហំធំបំផុតទៀតផង បើសិនបទឈប់បាញ់រវាងរុស្ស៊ីនិងអ៊ុយក្រែន មិនលេចចេញជារូបរាងទេនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ទន្ទឹមនោះប្រធានាធិបតីអាមេរិក ក៏បញ្ជាក់ពីកិច្ចសន្ទនាប្រកបដោយសញ្ញាវិជ្ជមានជាមួយមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរ។ លោកត្រាំ ថ្លែងថា «ខ្ញុំគិតថា យើងកំពុងធ្វើរឿងដ៏ត្រឹមត្រូវជាមួយរុស្ស៊ី យើងបាននិយាយជាមួយលោកប្រធានាធិបតីពូទីន ហើយយើងចង់បញ្ចប់សង្គ្រាមនេះ»។

ការព្រមានរបស់លោក ត្រាំ កើតឡើងចំថ្ងៃដែល អ៊ុយក្រែន បញ្ជូនដ្រូនទៅវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងមូស្គូទៀត ជាលើកទី២ក្នុងរយៈពេលត្រឹម៣ថ្ងៃ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Metro របស់អង់គ្លេស, ដ្រូនអ៊ុយក្រែន បានវាយប្រហារដេប៉ូប្រេងមួយ ដោយបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ហើយទីក្រុងមូស្គូ ត្រូវបង្ខំចិត្តបិទអាកាសយានដ្ឋាន Vnukovo ជាបណ្តោះអាសន្នសិន។

មុននេះ អ៊ុយក្រែនក៏បញ្ជូនដ្រូនខ្នាតធំទៅវាយប្រហារទីក្រុងមូស្គូនិងតំបន់ជុំវិញនោះផងដែរ ដោយបណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់និងច្រើននាក់ទៀតរងរបួស។
ការវាយប្រហារនោះទៀតសោត កើតឡើងត្រឹមប៉ុន្មានម៉ោងបន្ទាប់ពីបេសកជនពិេសសរបស់លោក ត្រាំ គឺលោក Steve Witkoff ចាកចេញពីរដ្ឋធានីរុស្ស៊ី ក្រោយជួបជាមួយលោក ពូទីន ដើម្បីពិភាក្សាអំពីបទឈប់បាញ់ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន៖ តាមសំណើលោក ត្រាំ រុស្ស៊ីនឹងទុកជីវិតទាហានអ៊ុយក្រែននៅ Kursk បើពួកគេចុះចាញ់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


