Connect with us

កីឡា

ពេជ្រ​ សឹង្ហៈ ថា​​ បឺត​ សង្ឃឹម​ ប្រហែស​បន្តិច ​ថយ​ក្រោយ​​អត់​លើក​ដៃ​ការពារ​

បានផុស

នៅ

ជើង​​ខ្លាំង​វ័យ​ក្មេង​មក​ពី​ខេត្ត​កំពង់ស្ពឺ​ ពេជ្រ​ សឹង្ហៈ​ ​បាន​មើល​ឃើញ​​ថ្ងៃ​រៀមច្បង​ បឺត​ សង្ឃឹម​ សន្លប់​នោះ​ដោយ​សារ​ប្រហែស​បន្តិច​នៅ​ពេល​ដក​ខ្លួន​ថយ​គេច​ពី​កណ្ដាប់ដៃ​របស់​កីឡាករ​រុស្ស៊ី​ អាស្លាន់ប្លេក ហ្សុីលរីវ​ រួច​ភ្លេច​លើក​ដៃ​បាំង​ជាមួយ​នាំ​ឲ្យ​ចូល​មួយដៃ​ឆ្វេង​ពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេជ្រ សឹង្ហៈ (ក្រហម)

សឹង្ហៈ​ បាន​និយាយ​ថា​ អាវុធ​របស់​កីឡាករ​ រុស្ស៊ី​ អាស្លាន់ប្លេក ហ្សុីលរីវ​ មិន​សូវ​ល្អ​ខ្លាំង​ណាស់​ណា​ទេ​ ប៉ុន្តែ​រៀមច្បង​ បឺត​ សង្ឃឹម​ ប្រហែស​ខ្លួន​ឯង​​​ពេល​នោះ។​ ពេល​ សង្ឃឹម​ ដក​ខ្លួន​ថយ​គេច​នោះ​ប្រហែស​មិន​បាន​លើក​ដៃ​មក​បាំង​ជា​មួយ​ទើប​ចូលដៃ​របស់​ រុស្ស៊ី​ តែ​ម្ដង។​

កូន​សិស្ស​គ្រូ​ឆ្នើម​រូប​នេះ​បន្ថែម​ទៀត​ថា​ មិន​អី​ទេ​ត្រឹម​កីឡាករ​ រុស្ស៊ី​ ម្នាក់​នេះ​នៅ​កម្ពុជា​មាន​គីឡូ​ ៥៩-៦០​ ​ច្រើន​នាក់​ទៀត​ដែល​​​អាច​ប្រកួត​ជា​មួយ​បាន​។​ ឆ្លើយ​តប​​នឹង​​សំណួរ​របស់​កម្ពុជា​ថ្មី​ ​តើ​កីឡាករ​រុស្ស៊ី​ គួរ​ប៉ះ​កីឡាករ​ខ្មែរ​រូប​ណា? សឹង្ហៈ​ បាន​ឆ្លើយ​ដោយ​ចុច​យក​កូន​សិស្ស​លោក​ ធន់​ សុភា​ ដែល​ទើប​ឡើង​ជើង​គឺ​ ធន់​ ម៉េងហុង​ ដែល​ខ្លួន​សង្កេត​ឃើញ​កំពុង​ឡើង​ និង​ជា​កីឡាករ​ល្អ​ដៃ​ ចូលចិត្ត​វាយ​ដៃ​ដូច​គ្នា។​

បញ្ជាក់​ដែរ​ថា​ អ្នក​លេង​ចិត្ត​សាស្ត្រ​​ បឺត​ សង្ឃឹម​ ​​បាន​សន្លប់​ក្នុង​ទឹក​ទី៣​ ក្រោយ​កណ្ដាប់ដៃ​កីឡាករ​រុស្ស៊ី​ អាស្លាន់ប្លេក ហ្សុីលរីវ ក្នុង​ជំនួប​ការពារ​ខ្សែក្រវាត់​​ X TREME​ ។​ រូប​គេ​ជា​កីឡាករ​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​ និង​មហាជន​ចាត់ទុក​ជា​កំពូល​អ្នក​វាយ​ក្បាច់​ រួម​ទាំង​កម្រ​ចាញ់​ ឬ​សន្លប់​ណាស់​អំឡុង​ ៤-៥​ឆ្នាំ​មក​នេះ៕​

អត្ថបទ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៨ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច១១ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម