Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ រៀបចំប្រឡងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខ សម្រាប់ថ្នាក់ទី៧ ដល់ទី១២ នៅខែកក្ដដា

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសតាមទំព័រហ្វេសប៊ុកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ពីការរៀបចំការប្រកូតប្រជែងគណិតវិទ្យាថ្នាក់ជាតិ សម្រាប់សិស្សថ្នាក់ទី៧ ដល់ទី១២ ដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ នៅថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក នៅវិទ្យាស្ថានជាតិអប់រំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីចូលរួមពង្រឹងសមត្ថភាពសិស្ស និងពង្រឹងគុណភាព ប្រសិទ្ធភាពនៃការរៀន និងការសិក្សាស្រាវជ្រាវគណិតវិជ្ជា ជាពិសេស តាមរយៈការបញ្ជ្រាប ICT ទៅក្នុងការអប់រំគណិតវិទ្យា និងការអប់រំ STEM នៅកម្ពុជា។ ជាមួយគ្នានេះ ការប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនកាស្យូសង្ហិបុរី តាមរយៈបណ្ណាគារអន្តរជាតិ IBC ភ្នំពេញ និងមានកិច្ចសហការជាមួយសហគមន៍អ្នកគណិតវិទ្យាកម្ពុជាទៀតផង។

ចំពោះសិស្សានុសិស្សដែលមានបំណងចង់សាកល្បងប្រកួតប្រជែងនេះ អាចចុះឈ្មោះតាមរយៈ តំណភ្ជាប់  https://forms.gle/SQZM4bQW1DpubzFD7 ។ សម្រាប់ការផុតកំណត់ទទួលពាក្យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។ បេក្ខជនក៏អាចចុះឈ្មោះបាននៅអគារ I មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំផងដែរ។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈតេឡេក្រាម ០៩៦ ៩៤៣ ៩៩៤៤ និង ០៧៧ ៤៦៨ ៩៨៩ ឬ ០១១ ៦២៧ ៧២៧ , ០១១ ៦៩៧ ០៣៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម