ព័ត៌មានអន្ដរជាតិ
កំណើនកម្ដៅក្នុងប្រទេសថៃឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព
អាកាសធាតុក្តៅកំពុងកើនឡើង ខណៈដែលរដូវក្ដៅបានឈានចូលមកដល់ ហើយអាជ្ញាធរសុខាភិបាលថៃកំពុងព្រមានប្រជាជនចៀសវាងពីការទទួលឥទ្ធិពលកម្តៅផ្ទាល់ពីព្រះអាទិត្យ ប្រសិនបើអាចធ្វើទៅបាន ដោយសារកំណើនកំដៅបានឈានដល់កម្រិតពណ៌ទឹកក្រូច «គ្រោះថ្នាក់ដល់សុខភាព» រួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bangkok Post នៅថ្ងៃទី១៩ខែមីនានេះ។

កំណើនកម្ដៅក្នុងប្រទេសថៃសម្រាប់ថ្ងៃទី ៥-១៤ខែមីនា បានបង្ហាញថាសីតុណ្ហភាពឈានដល់ទៅ ៤២-៥១.៩ អង្សាសេនៅ តំបន់ខ្លះដែលត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដល់សុខភាព។
ក្រសួងសុខាភិបាលថៃបានជូនដំណឹងថាប្រជាជនគួរតែពិនិត្យមើលការព្យាករណ៍អាកាសធាតុ និងជៀសវាងសកម្មភាពនៅខាងក្រៅ ប្រសិនបើអាចធ្វើទៅបាន ហើយផឹកទឹកឱ្យបានច្រើននិងញឹកញាប់។ ការឡើងកម្ដៅខ្លួន ការអស់កម្លាំងបណ្តាលមកពីកម្ដៅ និងជំងឺដាច់សរសៃឈាមខួរក្បាលដែលអាចបណ្ដាលឲ្យស្លាប់។ ក្រុមដែលប្រឈមមុខនឹងគ្រោះថ្នាក់ជាងគេគឺមនុស្សចាស់ អ្នកធាត់ អ្នកធ្វើការក្រៅផ្ទះ និងអ្នកផឹកស្រា និងអ្នកដែលមានស្ថានភាពសុខភាពមូលដ្ឋាន។
កាលពីថ្ងៃអង្គារ ក្រសួងឧតុនិយមថៃបានរាយការណ៍ថាខេត្តចំនួន ១០ មានសីតុណ្ហភាពឡើងដល់កម្រិត ៣៨-៣៩អង្សាសេ។ ចំពោះអាកាសធាតុចាប់ពីថ្ងៃទី២៣-២៨ ខែមីនា នឹងមានការឡើងកម្តៅបន្ថែមទៀត រួមជាមួយនឹងមានព្យុះរដូវក្តៅមួយចំនួន ជាពិសេសចាប់ពីថ្ងៃទី ២៩ ខែមីនា ដល់ខែក្រោយ។ ទោះយ៉ាងណាក៏ដោយ រដូវក្តៅក្នុងប្រទេសថៃឆ្នាំនេះមិនត្រូវបានគេរំពឹងថានឹងក្តៅដូចឆ្នាំមុននោះទេ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


