Connect with us

ព័ត៌មានជាតិ

កាន់ទ្វាររបងផ្ទះលេង​ដួលរលំសង្កត់ស្លាប់ក្មេងស្រី​ម្នាក់ និង៣នាក់ទៀតរងរបួស

បានផុស

នៅ

ក្មេងស្រីអាយុ​៨​ឆ្នាំ​ម្នាក់បាន​ស្លាប់ពេល​ក្រុមគ្រួសារ​ប​ញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ និង​ក្មេងប្រុស​ស្រី​៣​នាក់​ទៀ​ត​រងរបួស​ស្រាល​ ខណៈដែល​នាំគ្នា​តោង​លេង​ទ្វាររបង​ដែក​ហើយ​បណ្តាល​រលំ​សង្កត់ពីលើ​។

ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៦និង៤៥​នាទី ​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២១ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សាច់ញាតិ​ក្មេងស្រីជនរងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ក្មេងប្រុស​ស្រី​រងគ្រោះ​ខាងលើ​បាននាំគ្នា​លេង​នៅក្បែរ​របង ហើយ​បាន​ឡើង​តោង​លេង​បណ្តាល​ឲ្យ​ទ្វាររបង​រលំ​សង្កត់​ទាំង​៤​នាក់ រងរបួស​ធ្ងន់​ម្នាក់​ស្រាល​៣​នាក់ ប៉ុន្តែ​ជាអកុសល​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ បាន​ស្លាប់បាត់​បង់ជីវិត នៅតាម​ផ្លូវ​ពេលដែល​ក្រុមគ្រួសារ​ប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ​។​

ប្រភព​បាន​បន្តទៀតថា​ ក្មេងស្រី​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​រលំ​ទ្វារ​បង​សង្កត់​លើ នោះ​មាន​ឈ្មោះ ឃិន ធីតា ភេទ​ស្រី អាយុ​៨​ឆ្នាំ មុខរបរ​សិស្ស ឪពុក​ឈ្មោះ ឆាយ ចាន់​លី អាយុ៣៩​ឆ្នាំ មុខរបរ​លក់​ពងមាន់ ម្ដាយ​ឈ្មោះ ប្រាក់ ស៊ីនួន អាយុ៣៧​ឆ្នាំ មុខរបរ​រោងចក្រ​រស់នៅ​ភូមិ​ព្រៃទទឹង ឃុំ​ប្រសូត្រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង (​ស្លាប់​នៅពេល​ប​ញ្ជូន​ទៅ​មន្ទី​រពេទ្យ​) ។​

បច្ចុប្បន្ន​សព​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នករងគ្រោះ​កំពុង​សម្រាក​ព្យាបាល ៕

អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី ឧបត្ថម្ភថវិកាសរុប៥០ម៉ឺនដុល្លារ ដល់សមាគមសិល្បករខ្មែរ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ជួយ​ពលការ​នី​ខ្មែរ​នៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចធិបតី​ បញ្ជាឱ្យរៀបចំប្រកួតក្បាច់គុនល្បុកតោ គុនខ្មែរ ខម ស្រងែពែន​  ដើម្បីគាស់រំលើងក្បាច់គុនឡើងវិញ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្ដេចធិបតី ណែនាំឱ្យសមាគមសិល្បករខ្មែរ​ ជួយចាស់ជរា ក្មេងកំព្រា   និងបន្តជួយទ្រទ្រង់ជីវភាពសិល្បករចាស់ជរា

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ គង់ ម៉ាលី

Sokha Hotels

ព័ត៌មានពេញនិយម