ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសផលិតយន្តហោះចម្បាំងជំនាន់ទី៦ «F-47» ខ្លាំងគ្មានគូផ្ទឹម លើលោក
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសផលិតយន្តហោះចម្បាំងពិសេសជំនាន់ទី៦ ឈ្មោះថា F-47 សម្រាប់កងទ័ពអាកាស ដោយលោកអះអាងថា ជាយន្តហោះខ្លាំងបំផុតលើពិភពលោកគ្មានគូផ្ទឹម ហើយ Boeing គឺជាក្រុមហ៊ុនទទួលបានកុងត្រាផលិតយន្តហោះនេះ ក្នុងទំហំទឹកប្រាក់ ២០ពាន់លានដុល្លារអាមេរិក។

ការប្រកាសរបស់លោក ត្រាំ ធ្វើឡើងក្នុងសេតវិមានកាលពីថ្ងៃសុក្រទី២១ខែមីនាឆ្នាំ២០២៥ ខណៈលោកនៅជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth។
យន្តហោះនេះនឹងត្រូវផលិតក្រោមគម្រោងឧត្តមភាពដែនអាកាសជំនាន់ថ្មី (NGAD)។ NGAD គឺជាកម្មវិធីរបស់កងទ័ពអាកាសអាមេរិក ដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធច្រើនប្រភេទ រួមទាំងយន្តហោះដែលមានមនុស្សបើកនិងយន្តហោះគ្មានមនុស្សបើក (UAV) ដោយផ្តោតសំខាន់លើយន្តហោះចម្បាំងបំបាំងកាយរយៈចម្ងាយឆ្ងាយជំនាន់ទី៦ ដែលមានឈ្មោះកូដថា Penetrating Air Defenses (PCA) ហើយគម្រោងនេះទៀតសោត ត្រូវបានគេមើលឃើញថា ជាកិច្ចខិតខំប្រែងដើម្បីផលិតយន្តហោះថ្មីៗ ជំនួសកងយន្តហោះ F-22 Raptor ចាស់ៗ។

មានព័ត៌មានជាច្រើនដែលលោក ត្រាំ ព្យាយាមលាក់បាំងជាការណ៍សម្ងាត់អំពីយន្តហោះនេះ ប៉ុន្តែចំណុចខ្លះដែលគេដឹងគឺថា F-47 មានសមត្ថភាពហោះហើរបំបាំងកាយនិងភាពធន់ខ្លាំងនិងទំនើបជាងយន្តហោះចម្បាំងជំនាន់ទី៥ ដូចជា F-22 និង F-35។
វាក៏នឹងបំពាក់នូវប្រព័ន្ធចាប់សញ្ញាទំនើប និងសមត្ថភាពក្នុងការធ្វើប្រតិបត្តិការរួមគ្នាជាមួយក្រុមយន្តហោះគ្មានមនុស្សបើកផងដែរ ខណៈគេរំពឹងថា F-47 នឹងដាក់ឲ្យធ្វើប្រតិបត្តិការក្នុងអាណត្តិរបស់លោក ត្រាំ នេះតែម្តង។

ជុំវិញការផលិតយន្តហោះថ្មីដ៏ទំនើបនេះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth បានព្រមានទៅសត្រូវថា សហរដ្ឋអាមេរិក មានសមត្ថភាពក្នុងការគ្រប់គ្រងអំណាចនៅទូទាំងពិភពលោក គ្មានអ្វីអាចរារាំងបានឡើយ ហើយយ៉ាងណា ទីក្រុងវ៉ាស៊ីនតោនក៏មិនបោះបង់ចោលសម្ព័ន្ធមិត្តរបស់ខ្លួនដែរ។
ចំណុចពិសេសមួយដែលគេមិនចាប់អារម្មណ៍ថាតើហេតុអ្វីបានជាយន្តហោះនេះដាក់ឈ្មោះថា F-៤៧? នោះគឺដោយសារតែ លេខ៤៧គឺតំណាងឲ្យលោក ត្រាំ ជាប្រធានាធិបតីអាមេរិកទី៤៧៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បារាំង ប្រកាសបញ្ជូនយន្តហោះចម្បាំងនុយក្លេអ៊ែរ ទៅជិតព្រំដែនអាល្លឺម៉ង់ ដើម្បីកំញើញរុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


