ព័ត៌មានជាតិ
រមណីយដ្ឋានមួយកន្លែងនៅស្រុកសំឡូត ខ្សត់ភ្ញៀវ ប៉ុន្មានខែចុងក្រោយមិនមានភ្ញៀវមកកម្សាន្ត
នៅប៉ុន្មានខែចុងក្រោយនេះ រមណីយដ្ឋានមួយកន្លែងនៅស្រុកសំឡូត មានភាពស្ងាត់ជ្រងំពុំមានភ្ញៀវមកកម្សាន្តប្រឈមការខ្វះខាត ស្ទើរតែរកលុយបើកឲ្យកម្មករមិនបាន។
ម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត ខេត្តបាត់ដំបង លោក ម៉ុន លី បានឲ្យកម្ពុជាថ្មីដឹងថា ទីតាំងរបស់លោកបានរៀបចំអស់ថវិការច្រើនណាស់ សម្រាប់បំរើការមកកម្សាន្តពីភ្ញៀវជាតិ និងអន្តរជាតិ តែមួយរយៈនេះស្ងាត់ពុំសូវមានភ្ញៀវមកច្រើនទេ ជាពិសេសនៅប៉ុន្មានខែចុងក្រោយនេះតែម្តង ស្ទើរតែរកលុយបើកឲ្យកម្មករមិនចង់បាន។

លោកថា បច្ចុប្បន្នកុំថាភ្ញៀវអន្តរជាតិសូម្បីតែភ្ញៀវក្នុងស្រុកក៏ស្ទើរគ្មានផង ខណះរមណីយដ្ឋានរបស់លោកបានរៀបចំយ៉ាងសំបូរបែបដែលបង្កលក្ខណៈដល់ការមកកម្សាន្និងសម្រាកលម្ហែកាយទាំងភ្ញៀវជាតិនិងអន្តរជាតិ។
ខណៈថ្ងៃចូលឆ្នាំជិតមកដល់ដែរនោះ ម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត លោក ម៉ុន លី បានបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយរបស់លោក ក៏មិនបានរៀបចំតុបតែងលំអដូចឆ្នាំកន្លងទៅនោះដែរ ដោយសារតែមានការខ្វះខាតគ្មានចំណូល។


រមនីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត បានរៀបចំអភិវឌ្ឍលើផ្ទៃដីទំហំ ៨៧ ហិកតា បើគិតមកដល់ពេលនេះ បានបង្កើតឡើងបានជាង ១០ ឆ្នាំហើយ និងបានទាញកម្លាំងកម្មករជាអ្នកភូមិស្រុកដែលខ្វះការងារធ្វើបានប្រហែល ១០ នាក់។
លោក ម៉ុន លី បានបញ្ជាក់ថា ដំណាំស្វាយលោកដាំស្ទើរតែពាសពេញផ្ទៃដីរមណីយដ្ឋាន ហើយជារៀងរាល់រដូវលោកក៏បានចែកជូនដល់អ្នកភូមិមិនដែលយកលុយកាក់នោះដែរ ខណះតម្លៃទីផ្សារថោកដែលលោកមិនអាចទទួលយកបាន ទើបចែកជូនដល់អ្នកភូមិស្រុកបរិភោគសម្រាប់ជាបុណ្យកុសល។
លោកក៏បានអំពាវនាវដល់ភ្ញៀវក្នុងស្រុកឲ្យមកកម្សាន្តនៅរមនីយដ្ឋានទឹកធ្លាក់ចំការស្វាយរបស់លោក ដែលជាប្រភេទរមណីយដ្ឋានបែបធម្មជាតិកែច្នៃ ស្ថិតក្នុងភូមិស្រែស្តៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ចំងាយប្រមាណជាង ៦០ គីឡូម៉ែត្រពីក្រុងបាត់ដំបង។

រមនីយដ្ឋាន ទឹកធ្លាក់ចំការស្វាយ ស្រុកសំឡូត មានសក្តានុពលផ្នែកទេសចរណ៍តាមបែបធម្មជាតិកែច្នៃ ហើយភ្ញៀវទេសចរអាចទទួលសេវានានាបានយ៉ាងសប្បាយរីករាយ ដែលក្នុងនោះមានដូចជា ទស្សនកិច្ចចំការស្វាយ មានទីតាំងចំណតធំទូលាយ អាហារដ្ឋានបម្រើសេវាម្ហូបប្រចាំតំបន់មានដូចជា មាន់ស្រែដុត ត្រីបឹងធម្មជាតិ អាំង ម្ជួរគ្រឿង បុកល្ហុងជាដើម ជាពិសេសជ្រក់ក្តិបស្វាយដែលជាផលិតផលពិសេសរបស់រមណីយដ្ឋាន ទីតាំងអង្គុយសម្រាកលម្ហែជាប់មាត់ទឹក កន្លែងលេងទឹកសំបូរបែបដែលមានទឹកថ្លាឈ្វង់ អមដោយផ្ទាំងថ្មធំៗក្រាលបាតស្ទឹង មានសួនផ្កានិងកន្លែងថតរូបស្អាតៗ កន្លែងបោះតង់ស្នាក់នៅប្រកបដោយផាសុកភាពនិងសុវត្ថិភាព បន្ទប់ទឹកស្អាត មានអនាម័យ កន្លែងលក់ និងជួលសម្លៀកបំពាក់ និងអាវពោងសុវត្ថិភាព ទូកកាយ៉ាក់ កូនទាជិះលើទឹក សម្រាប់ជួលជូនភ្ញៀវជិះទស្សនាតាមដងស្ទឹង កន្លែងរៀបចំពិធីជប់លៀង កន្លែងប្រជុំ និងបដិសណ្ឋារកិច្ចទទួលភ្ញៀវយ៉ាងល្អប្រសើរ។
រមណីយដ្ឋានទឹកធ្លាក់ចំការស្វាយជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ ដែលទទួលបានការបញ្ជាក់ពីវិធានសុវត្ថិភាពពីក្រសួងទេសចរណ៍៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


