Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តមណ្ឌលគិរី ជំរុញមន្រ្តីរពាក់ព័ន្ធចូលរួមផ្សព្វផ្សាយពីតម្លៃវប្បធម៌ និងសិល្បៈជាតិ

បានផុស

នៅ

នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលធ្វើឡើង ក្នុងបរិវេណសាលមហោស្រពនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីនោះ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី បានជំរុញដល់មន្រ្តីរពាក់ព័ន្ធជុំវិញខេត្ត ត្រូវចូលរួមធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវតម្លៃវប្បធម៌ និងសិល្បៈជាតិដល់មហាជនទូទៅ ពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវចូលរួមធ្វើការនូវតម្លៃវប្បធម៌ និងសិល្បៈ និងដល់យុវជនគ្រប់ស្រទាប់ទាំងក្នុង និងក្រៅសាលា ដើម្បីចូលរួមថែរក្សា វប្បធម៌ ប្រពៃណីឱ្យបានល្អគង់វង្ស។

លោកស្រីបន្តថា វិស័យវប្បធម៌ មានតម្លៃណាស់សម្រាប់គ្រប់ជាតិសាសន៍ នៅលើពិភពលោកទាំងមូល ហើយសម្រាប់ព្រះរាជាណាចក្រកម្ពុជា គឺមានវប្បធម៌ដ៏សម្បូណ៌បែបដែលជាអត្តសញ្ញាណជាតិ រហូតទទួលបានកិត្តិនាម “កម្ពុជាជាព្រះរាជាណាចក្រ នៃវប្បធម៌” ។ ដោយឡែក សម្រាប់ខេត្តមណ្ឌលគិរី ថ្វីត្បិតតែ មិនមានប្រាង្គប្រាសាទ តែមានបេតិកភណ្ឌវប្បធម៌ អរូបី ដែលបន្សល់តៗគ្នា របស់ជនជាតិដើមភាគតិច ជាយូរលង់ណាស់មកហើយ។

លោកស្រី បន្ថែមថា រដ្ឋបាលខេត្តមណ្ឌលគិរី បានបង្កើត និងរក្សានូវទីតាំងជាច្រើនសម្រាប់ទុកជាទីកន្លែងគោរពសក្ការបូជា ដែលជាការលើកទឹកចិត្ត និងគាំទ្រនូវតម្លៃវប្បធម៌ របស់ជនជាតិដើមភាគតិច ក្នុងនោះរដ្ឋបាលខេត្ត បានបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចជាច្រើន ដូចជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំដោះក្រមុំ  មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំក្រោល មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំកែវសីមា មជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិចភ្នំណាមលៀរ និងទីតាំង បុរាណដ្ឋានជាច្រើនទៀត។

ជាមួយគ្នានេះ លោកស្រី ក៏បានគូសបញ្ជាក់ ដល់មន្ទីរពាក់ព័ន្ធ ត្រូវរៀបចំធ្វើកម្មវិធីផ្ទេរ ចំណេះ ជំនាញ ពីមនុស្សចាស់ មកក្មេងៗជំនាន់ក្រោយដើម្បីបន្តវេន និងថែរក្សា ប្រពៃណីឱ្យបានគង់វង្ស និងចងក្រងនូវប្រវត្តិ ប្រពៃណី ទំនៀមទម្លាប់របស់បងប្អូន ជនជាតិដើមភាគតិចដែលមាននៅក្នុងខេត្តឱ្យបានទាំងអស់ ស្រាវជ្រាវ និងចងក្រងនូវ ឧបករណ៍ប្រើប្រាស់ ជាពិសេស ត្រូវសាងសង់នូវសារមន្ទីរជាតិ ពន្ធុវិទ្យាមួយ សម្រាប់តម្កល់ថែរក្សារបស់របរ និងឧបករណ៍ប្រើប្រាស់ ឧបករណ៍ភ្លេង គ្រឿងសក្ការបូជា ដែលជាស្នាដៃរបស់អ្នកជំនាន់មុន ក៏ដូចជាសម័យបច្ចុប្បន្ន។

ចំណែក លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងដែរថា មន្ទីរទទួលបាននូវបទពិសោធន៍ និងបានដាក់ចេញនូវផែនការជាទិអាទិភាពមួយចំនួន ដើម្បីឱ្យបានសម្រេចលើការងារវិស័យវប្បធម៌ និងវិចិត្រសិល្បៈ រួមមានដូចជា បន្តធ្វើបច្ចុប្បន្នភាពស្ថិតិឧបករណ៍ប្រើប្រាស់, ឧបករណ៍ភ្លេង, គ្រឿងសក្ការៈបូជា របស់ជនជាតិដើមភាគតិច និងកត់ត្រាជាបញ្ជីសារពើភណ្ឌ បានរៀបចំទុកដាក់វត្ថុបុរាណវត្ថុសិល្បៈដែលមាននៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈចំនួន១២ដុំ/ ផ្នែក នៅទីតាំងមានសុវត្ថិភាព សម្រាប់ដាក់តាំងក្នុងសារមន្ទីរខេត្ត។

ជាពិសេស បានចុះសិក្សាប្រមូលព័ត៌មានបំពេញបន្ថែម កែសម្រួលឯកសារស្រាវជ្រាវ និងបោះពុម្ពលើ ប្រវត្តិភ្នំ ចំនួន៣ ប្រវត្តជនជាតិចំនួន ៧ជនជាតិ និងឯកសារស្រាវជ្រាវស្តីពីឧបករណ៍ភ្លេង គងបួន គងវ៉េង អំវឌ្ឍ រឡែត។ ព្រមទាំងឯកសារស្រាវជ្រាវស្តីពីរបៀបត្បាញសាស់ សៀវជនជាតិដើមភាគតិចព្នង ឯកសារស្រាវជ្រាវស្តីពីម្ហូបអាហារជនជាតិដើមភាគតិច មេដំបែនិងស្រាពាង និងឯកសារស្រាវជ្រាវស្តីពីឱសថបុរាណជនជាតិដើមភាគតិចព្នង៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៧ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៧ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម