ព័ត៌មានអន្ដរជាតិ
ផ្ទុះការតវ៉ាកាន់តែខ្លាំង ក្រោយតុលាការតួកគីឃុំខ្លួនអភិបាលក្រុងអ៊ីស្តង់ប៊ុល
ប្រជាជនអ៊ីស្តង់ប៊ុលបានចេញតវ៉ាកាន់តែច្រើនឡើងៗ និងដាក់សម្ពាធកាន់តែខ្លាំង បន្ទាប់ពីតុលាការតួកគីកាលពីថ្ងៃអាទិត្យបានកាត់ទោសអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលជាគូប្រជែងនយោបាយដ៏សំខាន់របស់ប្រធានាធិបតី Tayyip Erdogan ឲ្យជាប់ពន្ធធនាគារ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters នៅថ្ងៃទី២៤ខែមីនានេះ។

តុលាការ បានឱ្យដឹងថា លោក Imamoglu អាយុ៥៤ឆ្នាំ និងយ៉ាងហោចណាស់សហការីស្និទ្ធរបស់លោក២០នាក់ផ្សេងទៀតត្រូវបានដាក់ឲ្យជាប់គុកជាផ្នែកមួយនៃការស៊ើបអង្កេតលើអំពើពុករលួយ។ តុលាករបាននិយាយថាលោក Imamoglu ត្រូវបានចាប់ខ្លួនពីបទ «បង្កើត និងដឹកនាំអង្គការឧក្រិដ្ឋជន ទទួលយកសំណូក កេងបន្លំ កត់ត្រាទិន្នន័យផ្ទាល់ខ្លួនដោយខុសច្បាប់ និងការលួចបន្លំហិរញ្ញវត្ថុ»។
បើតាមក្រសួងមហាផ្ទៃ លោក Imamoglu ក៏ត្រូវបានដកចេញពីកាតព្វកិច្ច រួមជាមួយនឹងអភិបាលក្រុងស្រុកពីរនាក់ផ្សេងទៀត។ រដ្ឋាភិបាលបដិសេធថា ការស៊ើបអង្កេតមិនមានហេតុផលនយោបាយ ហើយថា តុលាការគឺឯករាជ្យ។
លោក Imamoglu អាយុ៥៤ឆ្នាំ ជាអភិបាលក្រុងអ៊ីស្តង់ប៊ុល និងជាសមាជិកបក្សប្រឆាំងគឺបក្សសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ (CHP) ត្រូវបានជ្រើសរើសជាបេក្ខភាពតំណាងបក្សសម្រាប់ការបោះឆ្នោតដែលបានគ្រោងទុក។
លោក Imamoglu បានបដិសេធការចោទប្រកាន់ទាំងនេះថាជា «ការចោទប្រកាន់ដែលមិនអាចនឹកស្មានដល់ និងការបង្កាច់បង្ខូច» ហើយបានអំពាវនាវឱ្យមានការតវ៉ាទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ។

ទោះបីជាមានការហាមប្រាមទូទាំងប្រទេសលើការប្រមូលផ្តុំគ្នាតាមដងផ្លូវរយៈពេលបួនថ្ងៃទៀតចាប់តាំងពីថ្ងៃសៅរិ៍ ការតវ៉ា និងការប៉ះទង្គិចជាមួយប៉ូលិសបានបន្តកើតមាននៅក្នុងទីក្រុងធំៗ។ ហ្វូងមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការពេញមួយយប់ និងនៅព្រឹកថ្ងៃអាទិត្យរង់ចាំការសម្រេចលើលោក Imamoglu ខណៈការតវ៉ាបានកើតឡើងចាប់តាំងពីការចាប់ខ្លួនលោក Imamoglu មកម្លេះ។
ទោះបីជាបាតុកម្មភាគច្រើនបានប្រព្រឹត្តទៅដោយសន្តិវិធីក៏ដោយ ក៏ក្រុមបាតុករក៏បានប៉ះទង្គិចជាមួយប៉ូលិសនៅក្នុងខេត្តឆ្នេរភាគខាងលិចនៃទីក្រុង Izmir និងរដ្ឋធានី Ankara ប៉ូលិសបានបាញ់ទឹកដាក់ហ្វូងបាតុករនិងឃុំខ្លួនមនុស្សជាង ៣០០ នាក់ក្នុងពេលតវ៉ា។

ចំណាត់ការប្រឆាំងនឹងអភិបាលក្រុងដ៏មានប្រជាប្រិយនេះ បានបង្ហាញពីការបង្រ្កាបផ្លូវច្បាប់ជាច្រើនខែលើឥស្សរជនគណបក្សប្រឆាំង ដែលរដ្ឋាភិបាលត្រូវបានគេរិះគន់ថា រារាំងគណបក្សប្រឆាំងកុំឱ្យប៉ះពាល់ដល់អនាគតនៃការបោះឆ្នោតរបស់ពួកគេ និងបំបិទមាត់អ្នកប្រឆាំងរដ្ឋាភិបាល។
ការបោះឆ្នោតសកលរបស់ប្រទេសតួកគី នឹងត្រូវធ្វើឡើងម្ដងទៀតនៅឆ្នាំ២០២៨ខាងមុខ ហើយលោក Erdogan មិនមានសិទ្ធិឈរឈ្មោះទៀតទេ បន្ទាប់ពីឈ្នះឆ្នោតចំនួនពីរអាណត្តិរួចមកហើយ។ នេះបើយោងតាមរដ្ឋធម្មនុញ្ញតួកគី ដែលចែងឲ្យប្រធានាធិបតីម្នាក់អាចបម្រើបានតែពីរអាណត្តិប៉ុណ្ណោះ។
លោក Erdogan បានជាប់ឆ្នោតជាថ្មីកាលពីឆ្នាំ២០២៣ ដោយបន្តកាន់អំណាចរយៈពេល៥ឆ្នាំបន្ថែមទៀត ដែលមានន័យថាគាត់នឹងមិនមានសិទ្ធិឈរឈ្មោះម្តងទៀតនៅឆ្នាំ២០២៨ឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ មានចន្លោះប្រហោងមួយគឺថា ប្រសិនបើរដ្ឋាភិបាលឬគណបក្សរបស់គាត់រៀបចំការបោះឆ្នោតមុនកាលកំណត់អាណត្តិដោយមានការអនុម័តដោយសភា (ជាមួយនឹងសំឡេងភាគច្រើនបីភាគប្រាំ) នោះលោក Erdogan អាចឈរឈ្មោះបានដោយស្របច្បាប់សម្រាប់អាណត្តិទីបី៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


