Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ាក់ គ្រោង​បង្កើនផលិតកម្មប្រេងលើស ៦ លាន​បារ៉ែល/ថ្ងៃ

បានផុស

នៅ

អ៊ីរ៉ាក់ ដែលជាប្រទេស​សមាជិក​របស់​អង្គការនៃប្រទេស​នាំចេញ​ប្រេង​កាត (OPEC)​ បាន​ប្រកាស​គម្រោង​បង្កើន​ផលិតកម្មប្រេង​លើស ៦ លាន​បារ៉ែល/ថ្ងៃ គិតត្រឹមឆ្នាំ ២០២៩។ នេះបើតាម​ការរាយការណ៍បន្តរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋលេខាធិការក្រសួងធនធាន​ប្រេងអ៊ីរ៉ង់ លោក Bassem Mohamed Khodeir បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ថា ​អ៊ីរ៉ាក់មានបំណងសម្រេចបាននូវគោលដៅរបស់ខ្លួន តាមរយៈការរុករកប្រេង និងសកម្មភាពខួងយករ៉ែ ទូទាំងប្រទេស។ លោក​បាន​ចង្អុលទៅលើ​កិច្ចព្រមព្រៀងនាពេលថ្មីៗនេះជាមួយក្រុមហ៊ុនប្រេង​យក្សអង់គ្លេស​ BP ដើម្បីធ្វើការអភិវឌ្ឍឡើងវិញនូវតំបន់ប្រេង និងឧស្ម័ន Kirkuk ចំនួន ៤ កន្លែង​។

បើតាម​ក្រសួងដដែល ផលិតកម្មប្រេង​បច្ចុប្បន្ន​របស់​អ៊ីរ៉ាក់ មាន​​ប្រហែល ៤ លាន​បារ៉ែល/ថ្ងៃ ដែល​ធ្វើឱ្យ​អ៊ីរ៉ាក់​​ជា​ប្រទេស​មាន​ផលិតកម្ម​ប្រេង​ធំទី២​នៅក្នុង OPEC និងសម្ព័ន្ធមិត្ត (OPEC+)។

កាលពីខែមុន អ៊ីរ៉ាក់​បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់​ខ្លួន ចំពោះកិច្ចព្រមព្រៀងស្ដីពីកម្រិត​នៃផលិតកម្មរបស់​អង្គការ​​។ ប្រទេស​នេះ​ក៏​បាន​និយាយផង​​ដែរ​ថា ខ្លួន​នឹង​បង្ហាញ​ផែនការ​ដែល​បច្ចុប្បន្នភាពថ្មី​មួយ ​ដើម្បី​ប៉ះប៉ូវ​ដល់​ការ​ផលិត​ប្រេង​លើសកម្រិត​​​ណា​មួយ ពីមុន​​។

គួរគូស​បញ្ជាក់ថា​ OPEC + កំពុងកាត់បន្ថយ​​ផលិតកម្ម​ប្រេង​ប្រហែល ៥,៨៥ លាន​បារ៉ែល/ថ្ងៃ ឬ​ស្មើនឹងប្រហែល ៥,៧ ភាគរយ​ នៃការផ្គត់ផ្គង់ពិភពលោក ​ក្នុងជំហានជាបន្តបន្ទាប់ដែលបានព្រមព្រៀងគ្នាតាំងពីឆ្នាំ ២០២២ ដើម្បី​ជំរុញ​តម្លៃ​ប្រេង​អន្តរជាតិ។ ប្លុកដដែល​​រំពឹង​ថានឹងចាប់ផ្តើម​បង្កើន​ផលិតកម្ម​ឡើង​វិញក្នុងខែមេសាខាងមុខ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម