ជីវិតកម្សាន្ដ
ទើបលក់វត្ថុប្រេនៗថ្ងៃមុន ឥលូវ Due ប្រកាសជួលហាងធ្វើក្រចក យកលុយសងបំណុល
តារាសម្ដែងថៃនាង Due Arisara កាលពីប៉ុន្មានថ្ងៃមុននេះនាងទើបតែប្រកាសលក់របស់ប្រេនៗសំណព្វចិត្តតាមរយៈ Instagram ដើម្បីយកលុយទៅសងបំណុលអ្នកជំនួញស្រី Maynie Minimay ចំនួន ៦២ លានបាតមក។ ឥលូវនេះ ឈានចូលថ្ងៃទី២៥ ខែមីនា នាងស្រាប់តែប្រកាសជាថ្មី ដាក់ជួលហាងធ្វើក្រចក មួយកន្លែងស្ថិតនៅកណ្តាលក្រុង។

ហាងធ្វើក្រចកនេះដែរ តួឆ្នាសឆ្នើមរូបនេះបានបានបញ្ចាក់ថា នាងដាក់ជួលក្នុងតម្លៃ ១.៥លានបាតប៉ុណ្ណោះ! ហើយរូបនាងក៏បញ្ចាក់ឲ្យដឹងថាសែនស្រលាញ់ហាងខ្លាំងតែពុំមានលិទ្ធភាពអាចបន្តអាជីវកម្មមួយនេះឲ្យជោគជ័យបាន។
បន្ថែមពីលើនេះ Due Arisara ក៏បានបង្ហាញពីចំណុចគួរឲ្យចាប់អារម្មណ៍របស់ហាងធ្វើក្រចកនេះដែរថាវាស្ថិតនៅក្នុងទីតាំងសំខាន់ៗនៅកណ្តាលទីក្រុង ក្នុងតំបន់ Thonglor Soi 13 ហើយក៏មានឧបករណ៍ធ្វើក្រចកគ្រប់គ្រាន់ និងផ្តល់ឱកាសឲ្យអ្នកជួលចរចាតម្លៃយ៉ាងសមរម្យដែរ។
យ៉ាងណាមិញ ការប្រកាសរបស់តារាស្រីស្របពេលដែលនាងទើបតែលក់ទំនិញៗយីហោប្រេនៗក្នុងតំលៃថោកៗដើម្បីយកលុយមកដោះស្រាយទាល់ច្រកមួយគ្រានេះ។ ដំណឹងនៃការលក់របស់នេះទៀតសោទ បានធ្វើឲ្យអ្នកប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមមានការភ្ញាក់ផ្អើលខ្លាំង បើទោះជាដឹងថានាងកំពុងជួបបញ្ហាប្រឈមនឹងបំណុលរាប់លានដុល្លារ។
ទោះជានាងពុំបានចេញមុខបកស្រាយលម្អិតទាក់ទិននឹងការលក់របស់ហៃសូយ៉ាងណាក្ដី ប៉ុន្តែមហាជនជាច្រើនបានចូលទៅបញ្ចេញមតិថានេះគឺជាសញ្ញាល្អមួយដែលបង្ហាញថា Due នាងមិនបានរត់ទៅណាទេ ទោះបីជាប្រឈមនឹងព្យុះនៃពាក្យចចាមអារ៉ាមជាច្រើន ជាពិសេសត្រូវបញ្ចប់ដោយម៉ាកជាច្រើនក៏ដោយ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Due ដាក់លក់របស់របរផ្ទាល់ខ្លួនឡៃឡុង យកលុយសងបំណុលគេ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


