Connect with us

កីឡា

អតីត​កីឡាករ​ប្រេស៊ីល​ម្នាក់​ចាត់ទុក​សម្តី Raphinha​ មិនគោរពរវាង​ Neymar និង Messi

បានផុស

នៅ

អតីតខ្សែបម្រើ ប្រេស៊ីល លោក Paulo Silas បានបញ្ចេញប្រតិកម្ម​លើពាក្យសម្តីរបស់ Raphinha មុនការប្រកួតរវាងក្រុមរហស្សនាមសាំបា ទល់នឹងក្រុមជម្រើសជាតិ អាហ្សង់ទីន និងបានចាត់ទុកការលើកឡើងបែបនេះ ជាការមិនគោរពដល់ទំនាក់ទំនងរវាង Neymar និង Lionel Messi។

លោក Paulo Silas
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនការប្រកួតជម្រុះព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (World Cup ២០២៦) រវាង ប្រេស៊ីល និង​ អាហ្សង់ទីន នៅព្រឹកថ្ងៃ ពុធ ទី ២៦ ស្អែកនេះ Raphinha បានបោះសម្តីទៅកាន់ក្រុមពពកសថា ៖«គ្មានការសង្ស័យទេ ពួកយើងនឹងបំបាក់ អាហ្សង់ទីន។ តើខ្ញុំនឹងរកគ្រាប់បាល់បានទេ? បាទ..ខ្ញុំនឹងរកបាន។ យើងនឹងធ្វើគ្រប់យ៉ាង F*ck them»។

Raphinha

បន្ទាប់ពីការនិយាយបែបនេះ លោក Paulo Silas ហាក់មិនពេញចិត្តនោះទេ។ លោកគិតថា វាជាពាក្យសម្តីមិនគោរព ព្រោះដ្បិតក្រុមទាំង ២ គឺជាគូប្រជែងនឹងគ្នានៅថ្ងៃស្អែកក៏ពិតមែន ប៉ុន្តែក្រុមទាំង ២ គឺមានទំនាក់ទំនងនឹងគ្នាល្អណាស់ ​តាម​រយៈ​កីឡាករ​ Neymar និង Messi។

ថ្លែងប្រាប់ Radiolared លោក Paulo Silas មានប្រសាសន៍ថា ៖«វាគឺជាភាពមិនគោរព។ គាត់គួរតែបានឃើញហើយអំពីទង្វើ Messi ហើយ នៅពេលគាត់ឈ្នះពាន Copa America ហើយបានទៅបញ្ឈប់មិត្តរួមក្រុមរបស់គាត់មិនឱ្យច្រៀងដាក់ ប្រេស៊ីល ដោយសារ​ទំនាក់ទំនងរបស់គាត់ ជាមួយ Neymar គឺ​ជា​ការបង្ហាញអំពីការគោរព…»៕

Leo Messi និង Neymar

ប្រែសម្រួលអត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម