ព័ត៌មានជាតិ
ពលរដ្ឋអាយុចាប់ពី៦០ឆ្នាំ នៅស្រុកព្រៃនប់ អាចចុះឈ្មោះចាក់វ៉ាក់សាំង Astrazeneca បានហើយ
ប្រជាពលរដ្ឋអាយុ៦០ឆ្នាំឡើងទៅ ដែលរស់នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ អាចមកចុះឈ្មោះចាក់វ៉ាក់សាំង Astrazeneca ចាប់ពីថ្ងៃនេះតទៅបានហើយ។

នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលស្រុកព្រៃនប់ បានឲ្យដឹងថា រដ្ឋបាលស្រុកព្រៃនប់ បានរៀបចំទីតាំងសម្រាប់ការចុះឈ្មោះចាក់វ៉ាក់សាំង ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ទទួលការចាក់វ៉ាក់សាំង Astrazeneca ដើម្បីបង្ការជំងឺកូវីដ១៩។


សេចក្ដីជូនដំណឹងបានឲ្យដឹងថា រដ្ឋបាលស្រុកព្រៃនប់ មានកិត្តិយសសូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជ្រាបថា រដ្ឋបាលស្រុកព្រៃនប់ នឹងរៀបចំទីតាំងសម្រាប់ការចុះឈ្មោះចាក់វ៉ាក់សាំង Astrazeneca បង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអាយុ៦០ឆ្នាំឡើង ចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ តទៅ។ សូមបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ដែលមានបំណងទទួលការចាក់វ៉ាក់សាំង Astrazeneca បង្ការជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត សូមមកចុះឈ្មោះ។
អានពិស្ដារ៖




-
សន្តិសុខសង្គម៥ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៣ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា២ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


