Connect with us

ព័ត៌មានអន្ដរជាតិ

គណៈរដ្ឋមន្រ្តីថៃ អនុម័ត​លើ​ព្រាងច្បាប់ស្ដីពីផែនការកាស៊ីណូ

បានផុស

នៅ

គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ​នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពី​កាស៊ីណូ និងកន្លែងកម្សាន្ត ខណៈ​រដ្ឋាភិបាល​ចង់​បង្កើន​ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ​ តាម​រយៈការបង្កើតភាព​ស្របច្បាប់សម្រាប់កាស៊ីណូ។ នេះបើតាម​ការចុះផ្សាយរបស់​​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យ៉ាងណាមិញ សេចក្តីព្រាងច្បាប់​​នេះ​ នឹង​កម្រិត​​ចំនួន​ប្រជាជនថៃដែល​អាច​ចូល​លេង​ល្បែង​ក្នុងកាស៊ីណូ​ ដោយ​វាទាមទារថ្លៃចូលលេង ៥ ០០០ បាត និងមាន​ភស្តុតាង​បញ្ជាក់​ថា​មាន​ប្រាក់​ ៥០ លានបាត នៅក្នុងប្រាក់បញ្ញើរបស់ធនាគារ។ ការកំណត់នេះ នឹង​កម្រិត​លទ្ធភាព​ដែល​ប្រជាជន​ថៃអាច​ចូល​លេង​ល្បែង​ក្នុងកាស៊ីណូ។

សេចក្ដីព្រាងច្បាប់​ បាន​កំណត់ផងដែរថា​ ទីតាំងកាស៊ីណូត្រូវតែរួមចំណែកត្រឹម ១០ ភាគរយ នៃ​កន្លែងកម្សាន្ត​ប៉ុណ្ណោះ។

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក​ Julapun Amornvivat បាននិយាយ​កាលពីដើមខែនេះថា តម្រូវការបញ្ជាក់​ទ្រព្យសម្បត្តិសម្រាប់ជនជាតិថៃ ប្រហែលជានឹងត្រូវលុបចោល ព្រោះវា​មិនរាប់បញ្ចូលមនុស្សច្រើនពេក។ លោក​​បន្ត​​ថា មន្ត្រីថៃ​​បាន​សម្រេច​ដាក់​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្នុង​ទម្រង់​បច្ចុប្បន្ន​​ ហើយ​នឹង​​ធ្វើ​វិសោធនកម្ម​​តាម​ក្រោយ​ ប្រសិន​បើ​ត្រូវការ។

ចំពោះការអនុម័ត​របស់គណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តីថៃ អ្នកស្រី ផែតងតាន ស៊ីណាវ៉ាត់ត្រា បាន​ថ្លែងថា​ សេចក្តី​លម្អិត​នៃ​ច្បាប់​ស្ដីពីកាស៊ីណូដដែល​មិន​ទាន់បញ្ចប់នៅឡើយទេ ​​ហើយសភានឹង​កំណត់ចុង​ក្រោយ​។ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅសភាតំណាងរាស្រ្ត ហើយប្រសិនបើត្រូវបានអនុម័ត ក៏វា​នឹងត្រូវការការអនុម័តពីព្រឹទ្ធសភា និងព្រះមហាក្សត្រផងដែរ។

គួរគូសបញ្ជាក់ថា ល្បែងស៊ីសងភាគច្រើនត្រូវបានហាមឃាត់នៅក្នុងប្រទេសថៃ ក្រៅតែពីការប្រណាំងសេះ ចាក់​ឆ្នោត និងកីឡា ដែលគ្រប់គ្រងដោយ​រដ្ឋ​មួយចំនួន ប៉ុន្តែកន្លងមក រដ្ឋាភិបាលថៃបាន​ជំរុញ​ដាក់​កាស៊ីណូឱ្យនៅស្របច្បាប់ ដើម្បីជំរុញ​វិស័យទេសចរណ៍ បង្កើតការងារ និង​បង្កើនចំណូលជូនរដ្ឋ ទោះបីជា​មាន​ការប្រឆាំង​រិះគន់ចំពោះផែនការដ៏ចម្រូងចម្រាស់នេះក៏ដោយ​។

រដ្ឋាភិបាលថៃ​សង្ឃឹមថា ផែនការរបស់​ខ្លួន​នឹងទាក់​​ទាញ​ការវិនិយោគ ១០០ ប៊ីលាន​បាត ក្នុង​គម្រោងកាស៊ីណូ និងកន្លែងកម្សាន្ត​ ​ហើយ​ជំរុញ​ការ​មក​ដល់របស់​ភ្ញៀវទេសចរ​លើសពីធម្មតា​ចន្លោះពី ៥-១០ ភាគរយ ខណៈ​បង្កើតប្រាក់ចំណូលជាង ១២ ប៊ីលាន​បាត/ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

ព័ត៌មានជាតិ២៤ នាទីutes មុន

ភូមិសាស្ត្រកសិទេសចរណ៍ ក្នុងខេត្តត្បូងឃ្មុំ កំពុងប្រមូលផលដំណាំហូបផ្លែ ដាក់លក់បណ្តើរៗហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១ ២០០ កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មកស្គាល់កវីនិពន្ធឆ្នើមៗ នៅពីក្រោយបទដ៏កក្រើកពិភពតន្ត្រី របស់កំពូលៗតារាចម្រៀង មុនមានតន្ត្រីរ៉េប

ជីវិតកម្សាន្ដ១ ម៉ោង មុន

កវីនិពន្ធឆ្នើម ១០រូប នៅពីក្រោយបទចម្រៀងដ៏កក្រើកពិភពតន្ត្រី របស់កំពូលតារាចម្រៀងមនោសញ្ចេតនា

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែ​ប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

Sokha Hotels

ព័ត៌មានពេញនិយម