Connect with us

ជីវិតកម្សាន្ដ

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

បានផុស

នៅ

នៅថ្ងៃទី ២៦ ខែមីនា People បានបញ្ជាក់ថា ប្តីប្រពន្ធនេះបានផ្ញើលិខិតអញ្ជើញភ្ញៀវ។ គូស្នេហ៍​មួយគូ​នេះ​គ្រោង​នឹង​រៀបចំ​ពិធី​មង្គលការ​លើ​ទូក​កប៉ាល់ Koru តម្លៃ ៥០០​លាន​ដុល្លារ នៅឯ​ឆ្នេរសមុទ្រ Venice ប្រទេស​អ៊ីតាលី​ក្នុង​ខែមិថុនា​។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំតារាក្នុងបញ្ជី A ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេជាមួយ Jeff Bezos និង Lauren Sánchez duo ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារព័ត៌មានបាននិយាយថា តារាចម្រៀង Katy Perry និងមិត្តប្រុសរបស់នាង គឺតារាសម្តែង Orlando Bloom ត្រូវបានអញ្ជើញដោយសារតែនាងជាផ្នែកមួយនៃក្រុមនាវិកដែលហោះហើរទៅកាន់ទីអវកាសជាមួយ Lauren Sánchez ។ តារា​សម្ដែង Eva Longoria នឹង​ចូល​រួម ​ខណៈ​នាង​ជា​មិត្ត​ជិតស្និទ្ធ​របស់​អតីត​ពិធីការិដែរនី។ តារាទូរទស្សន៍ Kim Kardashian និងម្តាយរបស់នាង ព្រមទាំងអ្នកគ្រប់គ្រង Kris Jenner អាចនឹងមានវត្តមានដោយសារតែពួកគេស្គាល់គ្នាជាមួយគូដណ្ដឹង Jeff Bezos ។

យោងតាម ​​TMZ បញ្ជីភ្ញៀវក៏រួមមានតារាទូរទស្សន៍ Oprah Winfrey អ្នកកាសែត Gayle King ផលិតករភាពយន្ត Brian Glazer និងតារាម៉ូដែលពីរនាក់ Brooks Nader និង Camila Morrone ។

បន្ថែមពីលើតារា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា គូស្នេហ៍ដ៏មានឥទ្ធិពលមួយគូនេះក៏បានអញ្ជើញកូនស្រីច្បងរបស់ប្រធានាធិបតី Donald Trump និងស្វាមីគឺ Ivanka Trump និង Jared Kusher អ្នកជំនួញ Joshua KushnerនិងភរិយាKarlie Kloss, Barry Diller និងភរិយា និងអ្នកច្នៃម៉ូដ Diane von Furstenberg ។

ចាប់តាំងពីចុងសប្តាហ៍មុន ព័ត៌មានដែលថាស្ថាបនិក Amazon នឹង រៀបការនៅលើទូក៥០០លានដុល្លារ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ឆ្លើយ​តប​ជា​សាធារណៈ​ទេ។ នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ​ដែល​អ្នក​ទាំង​ពីរ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​នឹង​រៀប​ការ ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ។ នៅខែធ្នូឆ្នាំ ២០២៤ មហាសេដ្ឋី Jeff Bezos បានបង្ហោះនៅលើ X ដោយបដិសេធពាក្យចចាមអារ៉ាមថាគាត់បានចំណាយ ៦០០ លានដុល្លារដើម្បីរៀបការជាមួយគូស្នេហ៍របស់គាត់។

អ្នកទាំងពីរបានចេញជាសាធារណៈជាមួយនឹងទំនាក់ទំនងរបស់ពួកគេក្នុងឆ្នាំ ២០១៩ បន្ទាប់ពី Bezos បានប្រកាសពីការលែងលះពីអតីតភរិយារបស់គាត់គឺ អ្នកនិពន្ធ MacKenzie Scott បន្ទាប់ពីរៀបការបាន ២៥ ឆ្នាំ។ ក្នុងពេលជាមួយគ្នានោះ Sánchez បានលែងលះប្តីរបស់នាងគឺ Patrick Whitesell ក្រោយរៀបការជាមួយគ្នា១៣ ឆ្នាំ។

បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល ៤ ឆ្នាំ Jeff Bezos និង Lauren Sánchez បានភ្ជាប់ពាក្យនៅលើទូក Koru នៅលើឆ្នេរ Amalfi ប្រទេសអ៊ីតាលីក្នុងខែសីហា ឆ្នាំ ២០២៣។ ពិធីជប់លៀងនេះត្រូវបានចូលរួមដោយមហាសេដ្ឋី Bill Gates និងមិត្តស្រីរបស់គាត់។ យោងតាមសារព័ត៌មាន People បានឲ្យដឹងថា Bezos បានស្នើទៅ Sánchez ជាមួយនឹងចិញ្ចៀនពេជ្រដែលប៉ាន់ស្មានថាមានតម្លៃចន្លោះពី ៣ ទៅ ៥ លានដុល្លារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម