Connect with us

ព័ត៌មានជាតិ

AmCham  ស្នើឱ្យរដ្ឋាភិបាលខ្លួនពិចារណាឡើងវិញនៃការដាក់ពន្ធលើកម្ពុជា និងអំពាវនាវដៃគូ ពាណិជ្ជកម្មនានារួមគ្នារកដំណោះស្រាយ

បានផុស

នៅ

​សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅ​កម្ពុជា (AmCham Cambodia) ស្នើឲ្យពិចារណាឡើងវិញ និងបញ្ឈប់ជាបន្ទាន់ចំពោះគោលការណ៍ដាក់ពន្ធគយលើកម្ពុជា ដើម្បីរក្សានិងជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និង​អំពាវនាវដៃគូរពាណិជ្ជកម្មនានារួមគ្នារកដំណោះស្រាយលើបញ្ហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ទី៣ខែមេសាឆ្នាំ២០២៥ បានប្រកាសពីការដំឡើងពន្ធគយទ្រង់ទ្រាយធំថ្មី ដែលជាផែនការលោកដាក់ឈ្មោះថា «ទិវារំដោះអាមេរិក» ហើយក្នុងនោះប្រទេស កម្ពុជា ស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មដែលអាមេរិក យកពន្ធច្រើនបំផុត។

តាមការប្រកាសរបស់លោកត្រាំ, ទីក្រុងវ៉ាស៊ីនតោនកំពុងដាក់ពន្ធគយលើប្រទេសទាំងអស់ដោយផ្អែកលើគោលការណ៍នៃសមភាព។ លោកអះអាងថា វាជាថ្ងៃឯករាជ្យភាពសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិក ឈានទៅរកភាពជោគជ័យ។

​ដៃគូពាណិជ្ជកម្មសំខាន់ៗដែលត្រូវទទួលអត្រាពន្ធគយពិសេសទាំងនេះរួមមាន៖ កម្ពុជា​ ៤៩%;វៀតណាម ៤៦%;ថៃ ៣៦%;ចិន ៣៤%; តៃវ៉ាន់ ៣២%;អាហ្វ្រិកខាងត្បូង ៣០%;ជប៉ុន ២៤%; និងសហភាពអឺរ៉ុប ២០%។

AmCham បានលើកឡើងថា៖«យើងសង្ឃឹមថាដៃគូពាណិជ្ជកម្មនានានឹងចូលរួមយ៉ាងសកម្ម ដើម្បីរកដំណោះស្រាយសមរម្យណាមួយ ដែលអាចអនុវត្តបានយ៉ាងឆាប់រហ័ស និងច្បាស់លាស់ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ហាក្តីបារម្ភនៃសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។  AmCham ​ប្តេជ្ញាក្នុងការរក្សាទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយវិជ្ជមាន និងប្រសិទ្ធភាព និងត្រៀមខ្លួនជួយរដ្ឋាភិបាលកម្ពុជាតាមការចាំបាច់នានា»។

ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា ​AmCham Cambodia​ លោក Casey Barnett បាន​ស្នើឱ្យ​មាន​ការដោះស្រាយបញ្ហា​ពន្ធថ្មីរបស់អាមេរិក​លើកម្ពុជា​ ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ» ក្រោយប្រធានាធិបតីអាមេរិក​លោក​ ដូណាល់ ត្រាំ​ ប្រកាសពន្ធឆ្លើយតបឱ្យស្មើគ្នា​ (Reciprocal Tariffs) លើបណ្ដាប្រទេស​ទូទាំងពិភព​លោក​នៅថ្ងៃព្រហស្បតិ៍ ទី ៣ មេសា នេះ (២ មេសា នៅសហរដ្ឋអាមេរិក​)។

អត្រាពន្ធលើកម្ពុជាខ្ពស់រហូតទៅដល់ ៤៩ ភាគរយ ដើម្បីជាការឆ្លើយតបទៅនឹង​អ្វីដែលរដ្ឋបាល​ ត្រាំ បាន​អះអាងថា កម្ពុជាបានដាក់ពន្ធលើទំនិញរបស់សហរដ្ឋអាមេរិក រហូតដល់ទៅ ៩៧ ភាគរយ។ បើតាម​ការបញ្ជាក់របស់រដ្ឋបាលត្រាំ ពន្ធនេះនឹង​ចូលជាធរមាន​នៅថ្ងៃទី ៩ មេសា ថ្ងៃពុធ សប្ដាហ៍ខាងមុខ​។

លោក Casey បាន​បង្ហោះសារនៅបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ «ព្រឹកនេះ លោក ត្រាំ ប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញកម្ពុជា។ ប្រសិនបើ​មិន​បាន​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ក្នុង​សប្តាហ៍នេះទេ នោះ​នឹង​បំផ្លាញ​សេដ្ឋកិច្ច​កម្ពុជា និង​បង្កើត​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ជ្រៅ បាត់បង់​ការងារ​រាប់​សែន​នាក់ អស្ថិរភាព​សង្គម និង​លំហូរ​ចេញ​មូលធន​យ៉ាង​ឆាប់រហ័ស»។

ឆ្លើយតបទៅនឹង​សំណួររបស់កម្ពុជាថ្មី មន្រ្តីជំនាញដដែលបាននិយាយថា៖ «សហរដ្ឋអាមេរិក​បើក​ចំហសម្រាប់ការចរចា ប៉ុន្តែកាលកំណត់គិតត្រឹមថ្ងៃទី ៩ មេសា ដូច្នេះកម្ពុជាត្រូវតែទាក់ទងដោះស្រាយជាបន្ទាន់។ អត្រា ៤៩ ភាគរយ នៃពន្ធថ្មី រំពឹងថាជាពន្ធអប្បបរមាថ្មីលើ​ប្រទេសសម្រាប់ទំនិញគ្រប់មុខ​ ប៉ុន្តែមិនរាប់បញ្ចូលពន្ធដែលមានស្រាប់នោះទេ»។ លោកបន្តថា៖ «មូលហេតុចម្បងដែលអាមេរិកដាក់ពន្ធលើ​កម្ពុជា ដោយសារកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៨ ទូទាំងពិភពលោក ជាប្រទេស​មាន​អតិរេកពាណិជ្ជកម្មខ្ពស់បំផុតជាមួយអាមេរិក ហើយអាមេរិកយល់ថា អត្រាពន្ធកម្ពុជា និងរបាំងពាណិជ្ជកម្មមានកម្រិតខ្ពស់មិនស្មើភាព បើធៀបនឹងអ្វីដែលអាមេរិកគិតពន្ធលើកម្ពុជា»។

លោកបានគូសបញ្ជាក់ថា​ កម្ពុជា​បាន​នាំ​ចេញ​ទៅ​អាមេរិក ១២,៨ ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៤ ខណៈ​កម្ពុជា​បាន​នាំ​ចូល​ពី​អាមេរិកវិញ ត្រឹម​តែ ០,៣ ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ។ ​«សម្រាប់ខ្ញុំ ដំណោះស្រាយគឺសាមញ្ញ៖ អនុញ្ញាតឱ្យសហរដ្ឋអាមេរិកនាំចេញមកកម្ពុជា ដោយមិនយកពន្ធសម្រាប់រយៈពេល ៤ ឆ្នាំ ជាមួយនឹងជម្រើសផ្លាស់ប្ដូរថ្មីបន្ទាប់ពីនោះ។ កម្ពុជា​នឹង​បាត់​បង់​ពន្ធ​លើទំនិញ ០,៣ ប៊ី​លាន​ដុល្លារ ប៉ុន្តែ​កម្ពុជា​នឹង​ទទួល​បាន​ចំណូល ១២,៨ ប៊ី​លាន​ដុល្លារ»។

លោក មាស សុខសេនសាន​ អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានឆ្លើយកមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៣ ខែមេសានេះថា ​ រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការវាយតម្លៃ និងចាត់វិធានការនានាលើបញ្ហានេះ។

លោកបានថ្លែងថា៖ «យើងមានក្រុមការងារកំពុងវាយតម្លៃអំពីកម្មវិបាកនៃការដាក់ពន្ធគយនេះ។​​ រាជរដ្ឋាភិបាលកំពុងពិនិត្យមើលយ៉ាងហ្មត់ចត់ចំពោះការដាក់ពន្ធ  (Reciprocal Tariff) ក្នុងការរៀបចំវិនធាការដើម្បីដោះស្រាយបញ្ហានេះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ១៨ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២១ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានជាតិ១៦ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងអប់រំ៖ ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផ្តល់ឱកាសការងារថ្មីដល់យុវជនជាង ១ម៉ឺនកន្លែង

Sokha Hotels

ព័ត៌មានពេញនិយម