Connect with us

ជីវិតកម្សាន្ដ

ខាត់ ស្រីច័ន្ទ ជឿថា សារិតុលា នឹងជោគជ័យនៅពេលក្រោយ បើទោះពេលនេះបានត្រឹមលំដាប់រងទី២ MSC

បានផុស

នៅ

ថ្វីត្បិតតែកញ្ញា ហុក សារិតុលា ទទួលបានជ័យលាភីលំដាប់រងទី២ នៅក្នុងការប្រកួតសម្រស់ Miss Supranational Cambodia 2025 យ៉ាងណាក្តី តែគេឃើញមានទស្សនិកជន និងអ្នកគាំទ្រជាច្រើនបានចូលរួមអបអរ ហើយផ្តល់កម្លាំងចិត្តដល់នាងផងដែរ។ ក្នុងនោះក៏មានរៀមច្បងកញ្ញា ខាត់ ស្រីច័ន្ទ បន្តការលើកទឹកចិត្តដល់នាងដែរ។

ហុក សារិតុលា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដណាស់កម្មវិធីប្រកួតសម្រស់ Miss Supranational Cambodia 2025 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រកាលពីរាត្រីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ ដោយរកឃើញម្ចាស់មកុដថ្មីប្រចាំឆ្នាំ២០២៥ នេះ គឺបានទៅលើស្រីស្អាតកញ្ញា ឈុំ ចាន់ដារ៉ា។

ដោយឡែក សម្រាប់លំដាប់រងទី១ បានទៅលើញ្ញា ស៊ីដនី ម៉ារិទ្ធ, លំដាប់រងទី២ គឺបានទៅលើកញ្ញាហុក សារិតុលា, លំដាប់រងទី៣ បានទៅលើកញ្ញាវ៉ាម៉ាលី ណា និងលំដាប់រងទី៤ បានទៅលើកញ្ញា កាំង សូតុនឡេអា។ រីឯកញ្ញា ហុក សារិតុលា ទោះមិនបានក្លាយជាម្ចាស់មកុដ តែនាងក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តជាមួយលទ្ធផលខាងលើនេះ។

ងាកមកចាប់អារម្មណ៍អ្នកគ្រប់គ្រង Miss Mera Cambodia និងជាតារាសម្តែងកញ្ញា ខាត់ ស្រីច័ន្ទ បានសម្តែងការគាំទ្រនិងលើកចិត្ត ដោយជឿជាក់លើសមត្ថភាព ហុក សារិតុលា អាចនឹងជោគជ័យនៅពេលក្រោយ ព្រោះនាងមានទេពកោសល្យល្អហើយមានចំណេះដឹងលើវិស័យបវរកញ្ញា។

ខាត់ ស្រីច័ន្ទ បានរៀបរាប់ថា The women with p owerfulI’m trusting on you oun លេីកនេះគ្រាន់តែចំណុចសាកល្បងមួយក្នុងការចាបផ្ដេីមរបស់ប្អូនរបស់បង បងនៅជឿជាក់ថា ថ្ងៃមួយនៅមានពេលវេលាដ៏ខ្លីខាងមុខនេះប្អូនបងនឹងធ្វេីវាបាន I love you my dear Hok Sarytola ហេីយនៅពេលនោះបងនឹងចាំគាំទ្រប្អូនយ៉ាងពេញទំហឹង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម