ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីល Ballistic ២គ្រាប់ទៀតព្រឹកនេះ
រដ្ឋាភិបាលជប៉ុននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីល Ballistic ចំនួន២គ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ក្រុមមន្រ្តីនិយាយថា មីស៊ីលទាំងនេះត្រូវបានបាញ់បង្ហោះនៅម៉ោងប្រហែល៧ព្រឹក (ម៉ោងនៅប្រទេសជប៉ុន)។

ពួកគេជឿជាក់ថា មីស៊ីលបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនហើយភ្លាមៗ មិនមានការគំរាមកំហែងដល់ប្រទេសជប៉ុនទេ។
វាជាមីស៊ីល Ballistic ដំបូងបំផុតដែលបាញ់ដោយ កូរ៉េខាងជើង ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។

ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ជប៉ុន បានជួបប្រជុំគ្នារួចទៅហើយ និងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់។
ឧប្បត្តិហេតុថ្ងៃព្រហស្បតិ៍នេះ បានកើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលរយៈចម្ងាយខ្លីនិងមិនមែនជាមីស៊ីល Ballistic ចំនួនពីរគ្រាប់នៅក្នុងទិសដៅឆ្ពោះទៅរកប្រទេសចិនកាលពីចុងសប្តាហ៍។

វាកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់តំបន់នេះ ដោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដើម្បីពិភាក្សាអំពីសម្ព័ន្ធភាពនិងបញ្ហាសន្តិសុខនៅក្នុងតំបន់ ខណៈប្រទេសកូរ៉េខាងជើងត្រូវបានគេមើលឃើញថាជាការគំរាមកំហែងសំខាន់មួយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ NHK
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


