ព័ត៌មានអន្ដរជាតិ
G7៖ សកម្មភាពសមយុទ្ធចិនជុំវិញតៃវ៉ាន់ ប៉ះពាល់ដល់សន្តិសុខពិភពលោក
ក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសមយុទ្ធយោធាទ្រង់ទ្រាយធំនាពេលថ្មីៗនេះរបស់ចិននៅជុំវិញកោះតៃវ៉ាន់ ដោយចាត់ទុកថាជា «ការបង្កហេតុ និងអស្ថិរភាព»។

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅថ្ងៃទី៦ខែមេសាឆ្នាំ២០២៥ ក្រុមរដ្ឋមន្ត្រី G7 បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះកំពុងបង្កើនភាពតានតឹងក្នុងច្រកសមុទ្រ និងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងវិបុលភាពពិភពលោក។
G7 បានជំរុញឲ្យមានការដោះស្រាយដោយសន្តិវិធីនៃបញ្ហាតាមរយៈកិច្ចសន្ទនា ដោយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ពួកគេក៏បានលើកឡើងពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងបន្ទាប់ពីសមយុទ្ធយោធានាពេលថ្មីៗនេះរបស់ចិន ដែលពាក់ព័ន្ធនឹងសមយុទ្ធបាញ់គ្រាប់ពិត និងសមយុទ្ធផ្លូវអាកាស និងសមុទ្រនៅជិតកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបានពណ៌នាសមយុទ្ធទាំងនេះថាជាការឆ្លើយតបទៅនឹង «ការឃុបឃិតគ្នា» រវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo បានរិះគន់សមយុទ្ធនេះ ដោយនិយាយថា វាបានបង្ហាញយ៉ាងច្បាស់ក្រឡែតថាចិនជាអ្នកបង្កបញ្ហាគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់៕
ដោយ៖ ឈាង
ចុចអាន៖ ចិន បើកសមយុទ្ធយោធារួមគ្នា ក្លែងធ្វើជាបិទកោះតៃវ៉ាន់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


