ព័ត៌មានជាតិ
ក្រសួងការងារ ផ្សព្វផ្សាយស្តីពី “ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋក្បឿង,កសិឧស្សាហកម្ម”
សៀមរាប ៖ ៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកយុទ្ធនាការផ្សព្វផ្សាយស្តីពី “ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម” នៅទីតាំងឡឥដ្ឋមួយ ស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

យុទ្ធនាការផ្សព្វផ្សាយនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការជាតិប្រឆាំងពលកម្មកុមារ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) ថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ, អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ស្រុក ឃុំ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត, តំណាងសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា, ម្ចាស់សិប្បកម្មផលិតឥដ្ឋ, អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងកុមារ សរុបប្រមាណជាង៣០០នាក់។

លោកជំទាវរដ្ឋលេខាធិការបានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពផ្សេងៗទៀត ដែលក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមឡើង និងកំពុងសម្របសម្រួល រៀបចំឡើងជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីភាពចាំបាច់នៃការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងវិស័យកសិឧស្សាហកម្ម ជូនដល់មហាជន អាណាព្យាបាល និងសិស្សានុសិស្ស ជាពិសេសភ្នាក់ងារនគរបាល អាជ្ញាធរថ្នាក់ស្រុក ឃុំ និងគណៈកម្មការអភិវឌ្ឍន៍ភូមិ និយោជក និងសហគមន៍ដែលជាបណ្តាញដ៏សំខាន់អាចផ្តល់ព័ត៌មានជាសាធារណៈ។

លោកជំទាវ ស៊ើង សរសុចិត្តា បន្ថែមថា ពិធីបើកយុទ្ធនាការនេះ ត្រូវបានរៀបចំឡើង ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីលោករដ្ឋមន្ត្រី ហេង សួរ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសសារលិខិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ ដើម្បីឱ្យក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធបង្កើនកិច្ចគាំពារកុមារ និងហាមឃាត់ការរំលោភបំពានគ្រប់រូបភាពលើកុមារ។

តាមការគូសបញ្ជាក់របស់លោកជំទាវរដ្ឋលេខាធិការ យុទ្ធនាការផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងយន្តការប្រឆាំងពលកម្មកុមារនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម និង ភូមិសាស្ត្រដែលមានហានិភ័យគ្រោះថ្នាក់ការងារខ្ពស់ បង្កើនប្រសិទ្ធភាពនៃកិច្ចអន្តរាគមន៍ស្នូល និងដាក់ចេញវិធានការអធិការកិច្ចការងារដល់និយោជក និងអាណាព្យាបាលដែលប្រើប្រាស់ពលកម្មកុមារនៅក្នុងទម្រង់ធ្ងន់ធ្ងរបំផុត និងទម្រង់ការងារដែលមានលក្ខណៈជាទាសភាពបំណុល ការបង្កើនប្រសិទ្ធភាពនៃកិច្ចសហការអន្តរក្រសួង ស្ថាប័ន អាជ្ញាធរ និងភាគីពាក់ព័ន្ធ សំដៅទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម ក៏ដូចជាពង្រីកវិធានការផ្សព្វផ្សាយ និងយុទ្ធនាការឱ្យដល់មូលដ្ឋាន ឬសហគមន៍នៃសិប្បកម្មផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម។

ដើម្បីរួមគ្នាបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង លោកជំទាវរដ្ឋលេខាធិការ បានជំរុញឱ្យបន្តកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល រួមគ្នាប្តេជ្ញាបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ តាមរយៈកិច្ចសហការពង្រឹងសមត្ថភាពមន្ត្រីជំនាញ ការរាយការណ៍រហ័ស (Hotline និង Online) និងការចូលរួមត្រីភាគីបូក ដើម្បីជំរុញយុទ្ធនាការ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដែលគ្មានការប្រើប្រាស់ពលកម្មកុមារ។

ទន្ទឹមនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានអំពាវនាវឱ្យអាជ្ញាធរ និងភាគីពាក់ព័ន្ធ ត្រូវចូលរួមផ្សព្វផ្សាយអំពីការទប់ស្កាត់ពលកម្មកុមារ និងទប់ស្កាត់គ្រប់ស្ថានភាពនៃការរំលោភបំពានលើកុមារ ជាពិសេសនៅតាមមូលដ្ឋានដែលមានសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម៕












-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


