Connect with us

ជីវិតកម្សាន្ដ

លោក សុះ ម៉ាច បរិច្ចាគ ២០ម៉ឺនរៀល រៀងរាល់ខែដល់ភរិយាកវី ស្វាយ សំអឿ សម្រាប់ជីវិត​ចុង​ក្រោយ

បានផុស

នៅ

ដោយមើលឃើញពីទុក្ខលំបាកនិងក្តីអាណិតអាសូរចំពោះភរិយា​របស់​វី​រៈកវីនិពន្ធ​បទ​ចម្រៀង​ដ៏​ល្បី​កាលពី​ជំនាន់​ដើម​លោក ស្វាយ សំ​អឿ​ន គឺអ្នកស្រី ដុំ សុ​ផា​នី តារាចម្រៀងលោក សុះ ម៉ាច បានប្រកាសឧបត្ថម្ភថវិកា ២០ម៉ឺនរៀលរៀងរាល់ខែ ដើម្បីជួយសម្រាប់​ព្យាបាល​ជំងឺ​និងអាហារក្នុង​ជីវិត​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច ក៏បានប្រកាសអំពាវនាវស្នើរដល់សប្បុរសជនចូលរួមបរិច្ចាគថវិកាដើម្បីជួយអ្នកស្រី ដុំ សុ​ផា​នី ដែលជាភរិយាកវីនិពន្ធ ស្វាយ សំអឿ ផងដែរ។ លោកសុះ ម៉ាច បញ្ជាក់ថាស្នាដៃរបស់វីរ:កវីស្វាយ សំអឿ ធំធេងណាស់ តែភរិយារបស់លោកគ្មានវាសនាទទួលមរតកពីប្តីនោះទេ លោកយាយរស់នៅដោយលំបាកក្នុងវ័យជរាជំងឺរួមរឹត។

លោកបន្តថា “ខ្ញុំនឹងបរិច្ចាគនូវថវិការផ្ទាល់ខ្លួនជូនលោកយាយរៀងរាល់ខែ ២០មុឺនរៀល តាមលទ្ធភាពដរាបណាមានសប្បុរសជនជួយលោកយាយ ខ្ញុំពុំមែនអ្នកមានទេ តែខ្ញុំធ្វើបុណ្យជាមួយគាត់ដើម្បីជាការតបស្នងសងគុណនិងគោរពស្នាដៃប្តីលោកយាយវីរ:កវី ស្វាយ សំអឿ (១៩៥០.១៩៧៥)ព្រោះខ្ញុំក៏ធ្លាប់បានច្រៀងថត និងសម្តែងតាមកម្មវិធីផ្សេងនូវបទស្នាដៃប្តីរបស់លោកយាយផងដែរ“។

តារាចម្រៀងលោក សុះ ម៉ាច បន្ថែមថា បន្ទាប់ពីវិលត្រឡប់ពីរតនគិរីលោកនឹងចូលទៅកងមាសខេត្តកំពង់ចាម សួរសុខទុក្ខលោកយាយ ដុំ សុផានី ភរិយា វីរ:កវី ស្វាយសំអឿ (១៩៥០.១៩៧៥) ដែលជាកំពូលកវីដ៏មានស្នាដៃដ៏ឆ្នើមសូមស្តាប់ជីវប្រវត្តិរបស់លោក។ បើប្រិយមិត្តមានបំណងចង់ធ្វើបុណ្យជាមួយលោកយាយសូមទាក់ទងមកលេខតេឡេក្រាម, ០៩៩ ៨៦ ៧៦ ៩៩ ។

កាលពីថ្មូៗភរិយា​របស់​វី​រកវីនិពន្ធ​បទ​ចម្រៀង​ដ៏​ល្បី​ កាលពី​ជំនាន់​ដើម​លោក ស្វាយ សំ​អឿ​ន គឺអ្នកស្រី ដុំ សុ​ ផា​នី បាន​ដាច់​ចិត្ត​ដ​ង្ហើ​យ​ររកជំនួយពីសប្បុរសជន ដើម្បីព្យាបាល​ជំងឺ​និងអាហារក្នុង​ដង្ហើម​ជីវិត​ចុង​ក្រោយ​ដែលសព្វថ្ងៃកំពុងជួបជីវភាពខ្វះខាតខ្លាំង។ គួរ​បញ្ជាក់​ថា ស្នាដៃរបស់កវីនិពន្ធ ស្វាយ សំអឿ មានច្រើនរាប់មិនអស់តាំងពីទសវត្សន៍៦០ ភាគច្រើនបទចម្រៀងក្នុងខ្សែភាពយន្តបទមនោសញ្ចេតនាបទប្រជាប្រិយខ្មែរមានដូចជា សំណព្វចិត្ត, កងកម្មកងកែវ, ស្ទឹងកែវ, កណ្តាលដួងចិត្ត, ស្ម័គ្របងដែរឬអូនស្រីជាដើម៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម