កីឡា
ច្បាស់ៗ ពេជ្រ សុផាន់៖ កីឡាករបើវាយដូរបាយ កុំមកហាត់ បើវាយចង់ល្បីចាំមក
លោក ពេជ្រ សុផាន់ និង ពេជ្រ សឹង្ហៈ បានផ្ដាំផ្ញើកីឡាករក្នុងក្លឹបថា បើហាត់វាយគ្រាន់តែដូរបាយទេកុំមកហាត់ល្អជាង ប៉ុន្តែបើវាយចង់ល្បីវាយចង់រកលុយបានច្រើនចាំមកហាត់វិញ។

រូបភាពផេកលោក ពេជ្រ សុផាន់
គ្រូឆ្នើម ពេជ្រ សុផាន់ ហាក់បង្ហាញអារម្មណ៍មិនសូវពេញចិត្តចំពោះកូនសិស្សក្នុងក្លឹបរបស់លោកឡើយមួយរយៈពេលនេះបន្ទាប់ពីរងបរាជ័យច្រើនតាមបណ្ដាស្ថានីយ។ ការរងបរាជ័យនេះត្រូវបានគេដឹងថាកត្តាមកពីលោកមិននៅជាមួយក្លឹបរយៈពេលជិតកន្លះខែដោយសារជាប់ទៅសហរដ្ឋអាមេរិកជាមួយ ពេជ្រ សម្បត្តិ។

កីឡាករ ពេជ្រ សឹង្ហៈ
បើតាមវីដេអូឆ្លងឆ្លើយគ្នារវាងលោក ពេជ្រ សុផាន់ និង ពេជ្រ សឹង្ហៈ បង្ហោះមុននេះគឺបានបញ្ជាក់ពីការចូលហ្វឹកហាត់វិញរបស់ក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរ បន្ទាប់ពីអនុញ្ញាតឲ្យសិស្សៗសម្រាកទៅលេងស្រុកកំណើតដើម្បីប្រារឰពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរកន្លងទៅនេះ។

កីឡាករក្លឹបលោក ពេជ្រ សុផាន់
លោក ពេជ្រ សុផាន់ បានបញ្ជាក់ទៀតថា អ្នកដែលឧស្សាហ៍ហ្វឹកហាត់គឺទទួលបានផលល្អដូចការដែរឧស្សាហ៍ចំណែកអ្នកខ្ជិលហ្វឹកហាត់ក៏ទទួលបានផលតាមការខ្ជិលរបស់ខ្លួនដែរ។ បន្ថែមពីនេះអ្នកមកហាត់ប្រដាល់បើគិតថាគ្រាន់តែហាត់ដូរបាយទេកុំមកហាត់ធ្វើអ្វី។ បើហ្វឹកហាត់ចង់ល្បីចង់រកលុយបានច្រើនចាំមកចាប់អាជីពនេះបន្តទៀត។
បញ្ជាក់ដែរថា ការបង្ហោះវីដេអូផ្ដាំផ្ញើទៅសិស្សៗនេះគឺនៅលើហ្វេសបុកផេកលោក ពេជ្រ សុផាន់ (Pich Sophann KunKmmer1 ) កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ លោក ពេជ្រ សុផាន់ ជាគ្រូបង្វឹក និងជាម្ចាស់ក្លឹបពេជ្រសុផាន់គុនខ្មែរ។ ក្លឹបរបស់លោកជាក្លឹបធំ និងល្បីឈ្មោះក្នុងចំណោមក្លឹបប្រដាល់គុនខ្មែរធំៗនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ ក្លឹបនេះមានសិស្សគុនច្រើនកំពុងល្បីឈ្មោះខ្លាំងពិសេស ពេជ្រ សម្បត្តិ ពេជ្រ សឹង្ហៈ ពេជ្រ ប៊ុនសិទ្ធ ពេជ្រ អាទិទេព និងកីឡាករមួយចំនួនទៀត៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


