កីឡា
Pep Munoz លេងចិត្តសាស្ត្រ សំដីទាំងនេះកីឡាករផ្ដោតអារម្មណ៍ប្រកួតមិនខ្វល់ថ្ងៃចូលឆ្នាំ
លោក Pep Munoz គ្រូបង្វឹកក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង លេងចិត្តសាស្ត្រខ្លាំងដោយប្រាប់យ៉ាងខ្លីទៅកូនក្រុមថា ពិធីបុណ្យចូលឆ្នាំមានជារៀងរាល់ឆ្នាំ ប៉ុន្តែឱកាសឆ្ពោះការប្រកួតផ្ដាច់ព្រ័ត្រមិនមានច្រើនទេសម្រាប់ពួកគេ។

លោក Pep Munoz
ថ្លែងក្រោយមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញលោក លោក Pep Munoz បានឲ្យដឹងថា លោកពិតជាគោរពចំពោះភាពជាអាជីពរបស់កូនក្រុមរបស់លោកណាស់។ ពួកគេបានយល់ដឹងច្បាស់ពីភារកិច្ច និងភាពជាអាជីពរបស់កីឡាករបាល់ទាត់ ដូច្នេះហើយមិនមានបញ្ហាចោទអំពីរឿងចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនោះទេ។

ព្រះខ័នរាជស្វាយរៀងពេលមកកម្ពុជាវិញ
គ្រូបង្វឹកឆ្នើមរបស់ព្រះខ័នរាជស្វាយរៀងខាងលើបន្ថែមទៀតថា មុនការប្រកួតមកដល់លោកក៏បានបញ្ជាក់អំពីរឿងចូលឆ្នាំនេះដែរថា «ចូលឆ្នាំខ្មែរគឺមានជារៀងរហូត យើងខានពេលនេះ យើងអាចចូលរួមបាននៅឆ្នាំក្រោយៗទៀត។ ប៉ុន្តែឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រគឺមិនមានច្រើនទេសម្រាប់ពួកគេ»។ ការលើកឡើងបែបនេះហើយទើបកីឡាកររបស់លោកបានផ្ដោតតែការហ្វឹកហាត់ ត្រៀមខ្លួនឲ្យបានល្អ និងផ្ដោតបំផុតលើទីលានជាពិសេសការប៉ះ ម៉ាឌូរ៉ា ជើងទី២ លើទឹកដីឥណ្ឌូណេស៊ីនេះ។

កីឡាករព្រះខ័នរាជស្វាយរៀងពេលមលដល់កម្ពុជា
បញ្ជាក់ដែរថា ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ហើយក្រោយឈ្នះលើក្រុមបាល់ទាត់ ម៉ាឌូរ៉ា នៅជើងទី១ ទឹកដីកម្ពុជា ក្នុងលទ្ធផល ៣-០ និងជើងទី២ ស្មើ ៣-៣ លើទឹកដីឥណ្ឌូណេស៊ី។ ការប្រកួតជើងទី២ របស់ព្រះខ័នរាជស្វាយរៀង នេះដែរធ្វើឡើងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ យ៉ាងណាតំណាងឲ្យក្រុមកម្ពុជាមួយនេះធ្វើបានយ៉ាងល្អឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ និងនាំមោទកភាពជាខ្លាំងជូនបាល់ទាត់ និងអ្នកគាំទ្រកម្ពុជា។ នាល្ងាចម្សិលមិញនេះ ព្រះខ័នរាជស្វាយរៀង បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ៕



អត្ថបទដោយ៖ នួន ស៊ីណា

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង