ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ខេត្តត្បូងឃ្មុំ
នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ថ្លែងក្នុងពិធី ឯកឧត្តម ហ៊ុន ម៉ានី បាននាំមកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអ្នកស្រុកក្រូចឆ្មារ និងសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក នាពេលនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា «សមិទ្ធផលទាំងឡាយដែលយើងធ្វើការសម្ពោធនាពេលនេះ គឺកើតចេញដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែង និងការឧបត្ថម្ភជ្រោមជ្រែងពីសប្បុរសជនជិតឆ្ងាយទាំងអស់ ប៉ុន្តែយើងទាំងអស់គ្នា ក៏គួរចងចាំថា កត្តា ដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នា អាចមានឱកាសចូលរួមជួយសាងសង់សមិទ្ធផលទាំងអស់នេះបាន គឺដោយយើងទាំងអស់គ្នារស់នៅក្រោមដំបូលនៃសុខសន្តិភាព ជាមួយជំនឿសាសនាដ៏ពេញលេញ និងជីវភាពធូរធាររបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន»។

ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលអាចទាញយកជាមេរៀនជីវិត ព្រមទាំងជាការចងចាំមិនអាចបំភ្លេចបាន នូវអ្វីដែលប្រជាជាតិរបស់យើង បានឆ្លងកាត់មកដល់ពេលសព្វថ្ងៃនេះ។ ឯកឧត្តម បានបញ្ជាក់ថា «យើងមិនរស់ក្នុងអតីតកាលទេ ក៏ប៉ុន្តែអតីតកាលបានបញ្ជាក់នូវមេរៀនប្រវត្តិសាស្ត្រ និងភាពជូរចត់នៃសង្គមជាតិ និងប្រជាជនរបស់យើងដូចគ្នាដែរ ហើយអ្វីដែលយើងអាចទាញយកជាមេរៀននៃប្រវត្តិសាស្ត្រនេះ មិនខុសពីព្រះរាជបណ្តាំរបស់សម្តេចតាទេ គឺជាការចងចាំ និងក្រើនរំលឹកជាប្រចាំថា ខ្មែររួបរួម គឺខ្មែរខ្លាំង»។ សូមបន្តការជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា មិនថាក្នុងបរិយាកាសសប្បាយរីករាយ ឬក៏ជួបនូវវិបត្តិយ៉ាងណា យើងអាចឆ្លងកាត់ការលំបាកជាមួយគ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។

បើតាមរបាយការណ៍ លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានជម្រាបជូនអង្គពិធីថា វត្តឧប្បលវត្តី ហៅវត្តឈូក បានផ្តួចផ្តើមកសាងឡើងនាឆ្នាំ១៩៥៩ បើគិតមកដល់បច្ចុប្បន្ននេះមានអាយុកាលប្រមាណ ៦៦ឆ្នាំ លើផ្ទៃដីទំហំ ៤៧.០០០ម៉ែត្រការេ ដឹកនាំផ្តួចផ្តើមដោយព្រះគ្រូចៅអធិការ ៤ព្រះអង្គ ដែលមាន ព្រះគ្រូនាម ទូច កេន ព្រះគ្រូនាម ហ៊ូង ហ៊ាន ព្រះគ្រូនាម ឃួយ អ៊ាង និងព្រះគ្រូចៅអធិការ ឡេង នាត ដែលកំពុងដឹកនាំកសាងវត្តនាពេលបច្ចុប្បន្ននេះ។
លោកអភិបាលខេត្ត បានសម្តែងនូវការគោរពដឹងគុណ ចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចទាំងបី ជាប្រមុខដឹកនាំ និងជាមគ្គុទេសន៍ដ៏ឈ្លាសវៃ ក្នុងការសង្គ្រោះរំដោះប្រទេសជាតិមាតុភូមិ សាសនា ដោយបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ធើ្វពលិកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំ ស្ថាបនា ស្តារ និងអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស រក្សាបានស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។

លោកបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺទទួលបានការចូលរួមឧបត្ថម្ភគាំទ្រមួយផ្នែកធំពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ លោក ជា សុផារ៉ា និងភរិយា រួមជាមួយសប្បុរសជន ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសជាច្រើនទៀត។
សូមជម្រាបថា សមិទ្ធផលត្រូវឆ្លង និងសម្ពោធនាពេលនេះ រួមមាន ដំបូលព្រះវិហារ, ឧបដ្ឋានសាលា, កុដិថ្មី, កញ្ចុះ, ផ្លូវបេតុង, ចេតិយ៍ព្រះសព, បន្ទប់ទឹក និងទីចាត់ការ៕





-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី