ព័ត៌មានជាតិ
បុគ្គលស្វ័យនិយោជន៍ ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទើបអាចចូលជាសមាជិក ប.ស.ស បាន
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២១ មេសា នេះថា បុគ្គលស្វ័យនិយោជន៍ ត្រូវមានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចេញដោយគណៈកម្មាធិការសម្រួលសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមុនសិនទើបអាចចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តបាន ខណៈបច្ចុប្បន្នមានបុគ្គលស្វ័យនិយោជន៍ជិត ៥០ ម៉ឺននាក់ហើយ បានចុះឈ្មោះជាសមាជិក ប.ស.ស។

លោកបណ្ឌិត បានបន្តថា ក្រៅពីនេះអ្នកប្រកបរបររកចំណូលផ្ទាល់ខ្លួន (បុគ្គលស្វ័យនិយោជន៍) អាចចុះបញ្ជីទទួលបានប័ណ្ណ ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តត្រូវមានអាយុក្រោម ៦០ ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំចុះបញ្ជី។ មានប្រកបមុខរបររកចំណូលផ្ទាល់ខ្លួនដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សរ៍ និងមិនមានប្រើប្រាស់បុគ្គលិកនៅក្នុងសកម្មភាពមុខរបររបស់ខ្លួន។

លោកបណ្ឌិត បានណែនាំថា ជាមួយគ្នានេះដែរ បុគ្គលស្វ័យនិយោជន៍ ត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើមមានសុពលភាព និងកាត ប.ស.ស. (បើមាន) និង វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចេញដោយគណៈកម្មាធិការសម្រួលសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោកបណ្ឌិត បញ្ជាក់ថា វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចុះតាមរយៈកម្មវិធីទូរសព្ទដៃដូចជា ៖ iOS : https://apps.apple.com/kh/app/cam-ie/id6499583450 (សម្រាប់ទូរស័ព្ទប្រភេទ iPhone)។ 👉 Android : https://play.google.com/store/apps/details?id=com.ie.app (សម្រាប់ទូរស័ព្ទប្រើប្រាស់ Google Play ឬ Play Store)។ 👉 ឬ ចុះឈ្មោះតាមវេបផតថល ៖ https://ie.digitaleconomy.gov.kh/self-registration/register ឬ ចុះឈ្មោះតាមរយៈភ្នាក់ងាររបស់ធនាគារដូចជា ៖ ១.ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម , ២.ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ,៣.ធនាគារអេស៊ីលីដា , ៤.ធនាគារ ABA , ៥.ធនាគារវីង និង ៦.ធនាគារវឌ្ឍនៈ។

លោកបណ្ឌិត បន្ថែមទៀតថា គិតមកត្រឹមសប្ដាហ៍ទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បុគ្គលស្វ័យនិយោជន៍ចំនួន ៤៩៩ ៥៩៣ នាក់ ស្រី ៣០៤ ០៨២ នាក់ បានចុះឈ្មោះចូលជាសមាជិក ប.ស.ស៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


