ជីវិតកម្សាន្ដ
តួឯកស្រីក្នុងរឿង «ក្រមុំឡិកឡក់កំលោះទុយមុយ» នៅតែរក្សាមុខក្មេង ទោះបីកន្លង១៩ឆ្នាំ
ជឿជាក់ថា ទស្សនិកជនដែលនិយមតាមដានភាពយន្តភាគដ៏ល្បីល្បាញប្រចាំប្រវត្តិសាស្ត្រ K-Drama ក្រោមចំណងជើងថា «Princess Hours ឬ ក្រមុំឡិកឡក់កំលោះទុយមុយ» ចាក់ផ្សាយកាលពីឆ្នាំ ២០០៦ ប្រាកដជាស្គាល់យ៉ាងច្បាស់នូវតួឯកស្រី Chae kyung Shin ដែលដើរតួដោយតារាសម្ដែងស្រី Yoon Eun Hye ជាក់ជាមិនខានឡើយ។

បន្ទាប់ពីបាត់មុខច្រើនឆ្នាំក្នុងវិស័យកម្សាន្តរបស់កូរ៉េ កាលពីពេលថ្មីៗនេះដែរ តារាសម្ដែងវ័យ៤០ឆ្នាំស្រាប់តែបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលបំផុតក្នុងឯកសណ្ឋានសិស្សសាលា អមដោយការតុបតែងមុខនិងម៉ូតសក់ដូចទៅនឹងតួស្រីក្នុងភាពយន្ត «Princess Hours» ដែលនោះ បានធ្វើឲ្យអ្នកទស្សនាជាច្រើនមានការនឹករលឹក និងចង់ឲ្យរូបនាងវិលត្រលប់ មកចាប់អាជីពសម្ដែងឡើងវិញ។
ទោះជាយ៉ាងណា ការស្លៀកពាក់ធ្វើត្រាប់តាមតួអង្គដែលខ្លួនធ្លាប់សម្ដែងគឺជារឿងមួយប្លែក ហើយអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលបំផុតនោះគឺទម្រង់មុខរបស់ Yoon Eun Hye នៅរក្សាភាពជា«យុវវ័យ» និង សូម្បីតែពេលវេលាបានកន្លងផុតទៅ ១៩ ឆ្នាំទៅហើយក្តី ក៏នាងនៅតែរក្សាភាពស្រស់ស្អាត ស្នាមញញឹមរីករាយមិនផ្លាស់ប្តូរសូម្បីតែបន្តិចណាឡើយ។ មនុស្សជាច្រើនថែមទាំងបានបញ្ចេញមតិស្របគ្នាថា «ច្បាស់ណាស់ថា នេះពិតជាជំនាន់ឆ្នាំ ២០០៦ របស់ Shin Chae Young មិនប្រួលប្រែ»។

Yoon Eun Hye បានចាប់ផ្តើមអាជីពដំបូង នៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េក្នុងនាមជាសមាជិកនៃក្រុមចម្រៀងនារី Baby V.O.X ក្នុងឆ្នាំ ១៩៩៩ មុនពេលល្បីល្បាញក្លាយជាតួឯកស្រីដំបូងក្នុងរឿងភាគ «Princess Hours» ដែលបានក្លាយជាស៊េរីដ៏ពេញនិយមបំផុតមួយនៅលើទូរទស្សន៍ MBC ហើយក៏ត្រូវអ្នកទស្សនាជាច្រើនលើកសរសើរថា វាជាភាពយន្តស៊េរីមនោសញ្ចេតនាដ៏ល្អបំផុតមួយ ក្នុងសម័យកាលផងដែរ។
ដោយឡែក សម្រាប់ការវិលត្រឡប់របស់ Yoon Eun Hye ក្នុងរូបរាងរបស់តួអង្គ Shin Chae Young ក្នុងឆ្នាំ ២០២៥នេះ មិនត្រឹមតែធ្វើឲ្យអ្នកគាំទ្រនឹកនាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់សារជាថ្មីអំពីភាពទាក់ទាញរបស់តារាស្រីក្នុងនាមជាតារាសម្តែងជួរមុខ ដែលស្ថិតក្នុងបេះដូងអ្នកទស្សនាជិតពីរទសវត្សរ៍មកហើយ។
មិនតែប៉ុណ្ណោះ អ្នកធ្លាប់តាមដានរឿងភាគមួយនេះ នៅចាំមិនភ្លេចទេនូវសាច់រឿង ព្រមទាំងឈុតឆាកសំខាន់ៗក្នុងភាពយន្តដែលនិយាយពីក្មេងស្រីវិទ្យាល័យម្នាក់ ដែលត្រូវក្លាយជាមហេសីរបស់ស្ដេចគ្រងរាជ្យ តាមរយៈមង្គលការដែលកើតចេញពីការផ្គូរផ្គងរបស់ចាស់ទុំ។ ភាពយន្តនេះផងដែរ ចូលរួមសម្ដែងដោយតារាប្រុស-ស្រីល្បីៗជាច្រើននាក់ដូចជា៖ Yoon Eun Hye, Ju Ji Hoon, Kim Jeong Hoon, និង Song Ji Hyo ជាដើម៕
ខាងក្រោមនេះ គឺជាឈុតថ្មីដែលតារាសម្ដែង Yoon Eun Hye តុបតែងឲ្យដូចតួអង្គស្រី Shin Chae Young




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រាជិនីសម្រស់ប្រទេស កូតឌីវ័រ ទាក់ទាញការចាប់អារម្មណ៍ ពីបវរកញ្ញាពិភពលោក

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានជាតិ៥ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា