ព័ត៌មានជាតិ
ចាប់ពីពេលនេះទៅព្រះសង្ឃអាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណបានហើយ
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ បានសម្រេចផ្ដល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូបដែលមានអាយុចាប់ពី១៥ឆ្នាំឡើង រាប់ទាំងព្រះសង្ឃ បុព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្មបានបញ្ជាក់ថាការសម្រេចនេះដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈឱ្យកាន់តែប្រសើរជូនប្រជាពលរដ្ឋ ដោយបន្ថែមនូវចំណុចសំខាន់ៗចំនួន៣គឺនឹងរៀបចំធ្វើអត្តសញ្ញាណបណ្ណដែលមានទម្រង់ជាសន្លឹកប្លាស្ទិក និង/ឬជាទម្រង់អេឡិចត្រូនិក ផ្ដល់អត្តសញ្ញាណបណ្ណដល់ពលរដ្ឋខ្មែរគ្រប់រូបរាប់ទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី ។ល។ បន្ថែមលើនោះអ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើងនឹងត្រូវផ្ដល់អត្តសញ្ញាណបណ្ណអចិន្ត្រៃយ៍ជូនផងដែរ។
តាមរយៈសេចក្ដីជូនដំណឹងនេះក៏បានឱ្យដឹងផងដែរថា ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកាន់អត្តសញ្ញាណបណ្ណអស់សុពលភាព ឬសុពលភាពតិចជាង១៨០ថ្ងៃ សូមរួសរាន់ដាក់ពាក្យស្នើសុំអត្តសញ្ញាបណ្ណថ្មីបាន។

អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរមានសារៈសំខាន់ជាច្រើនដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ពលរដ្ឋនិងអាចប្រើប្រាស់ក្នុងគោលបំណងផ្សេងៗដូចជា ការចុះឈ្មោះចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការចុះបញ្ជីអចលវត្ថុ ការចុះបញ្ជីយានយន្ត ការបើកគណនីធនាគារ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះកិច្ចសន្យា ឬការប្រើប្រាស់សេវារដ្ឋបាលផ្សេងទៀត៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


