Connect with us

ព័ត៌មានអន្ដរជាតិ

Facebook ប្រកាសបង្រ្កាបលើមាតិកា​បែប Spam និង Engagement ក្លែងក្លាយ

បានផុស

នៅ

ក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុក (Facebook) កាលពីថ្ងៃព្រហស្បតិ៍ បាន​ប្រកាសបង្រ្កាបលើមាតិកាបែប Spam (ស្ព៉ាម) និង Engagement (អ៊ិនហ្គេចមិនថ៍) ​​ក្លែងក្លាយ ដើម្បីជាផ្នែកមួយ​ជួញជំរុញដល់អ្នកបង្កើតមាតិកានៅលើវេទិកាបណ្ដាញសង្គមរបស់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Facebook បាន​បង្ហោះនៅលើផេកផ្លូវការរបស់​ខ្លួន​យ៉ាងដូច្នេះថា៖ «ថ្ងៃនេះ យើង​ប្រកាសពីគំនិតផ្តួចផ្តើមរយៈពេលវែង ដើម្បីធ្វើឱ្យមុខងារ Feed កាន់តែ​មាន​ការចាប់អារម្មណ៍ និងជួយដល់អ្នកបង្កើតមាតិកា ឱ្យមាន​អ្នកមើលច្រើន»។

ក្រុមហ៊ុនបន្តថា Facebook នឹង​ចាប់ផ្ដើមដំបូង ដោយការបង្រ្កាបលើ​មាតិកា Spam ដែលគេសំដៅជាទូទៅលើប្រភេទមាតិកាមាន​គុណភាពទាប មិនជាប់ទាក់ទងគ្នា ឬ​មាន​ការផ្សព្វផ្សាយហួសហេតុ ​ដែលភាគច្រើន ត្រូវបាន​គេ​ប្រើ​ដើម្បីបោកបញ្ឆោតអ្នកមើល ឬ​ម៉ាស៊ីនស្វែងរក (Search Engines)។

ជំនួសមកវិញ Facebook បន្ថែមថា៖ «យើងនឹងផ្តល់អាទិភាព​លើ​មាតិកា​របស់អ្នកបង្កើតមាតិកា ដែលចែករំលែកខ្លឹមសារមាតិកាដើម (Original Content) និងចូលរួមយ៉ាងពិតប្រាកដជាមួយទស្សនិកជនរបស់ពួកគេ»។

លើសេចក្ដីប្រកាសក្នុងគេហទំព័ររបស់ខ្លួន Facebook បាន​និយាយថា៖ «គណនីខ្លះ បង្ហោះខ្លឹមសារដែលមានចំណងជើងវែងឆ្ងាយ រំខាន ហើយជាញឹកញាប់ ភ្ជាប់ជាមួយ​នឹង​ហាសថេគ (hashtags) ច្រើនហួសហេតុ។ ​​ខ្លះ​ទៀត​រួម​បញ្ចូល​ទាំង​ចំណង​ជើង ​ដែល​មិន​ទាក់​ទង​នឹង​ខ្លឹមសារ​ទាំង​ស្រុង។ ឧទាហរណ៍ ដាក់រូបឆ្កែដ៏គួរឱ្យស្រឡាញ់ ប៉ុន្តែសរសេរអំពីយន្តហោះ»។ ក្រុមហ៊ុន​កំណត់ថា គណនីដែល​ប្រើយុទ្ធសាស្ត្រទាំងនេះ នឹង​ទទួលបាន​អ្នកមើលតែពី​អ្នកតាមដាន (Followers) របស់​ខ្លួនប៉ុណ្ណោះ ហើយនឹង​គ្មាន​សិទ្ធិសម្រាប់ការរកប្រាក់ (Monetization) នោះទេ។

បើតាម​ Facebook បណ្តាញ Spam ច្រើនតែបង្កើតគណនីរាប់រយ ដើម្បីចែករំលែកមាតិកាបែប Spam ដូចគ្នា ដែលធ្វើឱ្យ​រំខានដល់មុខងារ Feed របស់​អ្នកប្រើប្រាស់។ ក្រុមហ៊ុនថា៖ «គណនីដែលយើងរកឃើញថាមានការចូលរួមនៅក្នុងឥរិយាបថនេះ នឹងមិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការរកប្រាក់ទេ ហើយ​កំណត់នឹងឱ្យមាន​អ្នកទស្សនាតិចជាងមុន»។

ក្រៅតែការបង្រ្កាបលើមាតិកាបែប Spam ក្រុមហ៊ុន Facebook ក៏កំណត់គោលដៅផងដែរ​លើ Engagement ក្លែងក្លាយ ដែល​គេ​សំដៅលើ​ការប្រាស្រ័យទាក់ទងគ្នាដូចជា​ការចុចឡាយក៍ បញ្ចេញមតិយោបល់ ឬ​ចែករំលែកជាដើម​។

Facebook និយាយយ៉ាងដូច្នេះថា៖ «យើងនឹងចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀតនៅលើ Facebook ដើម្បីទប់ស្កាត់អាកប្បកិរិយានេះ។ ជាឧទាហរណ៍ មតិដែលយើងរកឃើញថាមាន Engagement ក្លែងក្លាយ នឹងត្រូវបាន​កំណត់ឱ្យមាន​គេឃើញតិចជាងមុន។ យើងក៏បន្តតាមដាន និងលុបផេកក្លែងក្លាយដែល​ប្រើដើម្បីបង្កើន Reach (ចំនួនអ្នកមើល) ផងដែរ»។ ក្រុមហ៊ុនបន្ថែមថា ក្នុងឆ្នាំ ២០២៤ Facebook បាន​លុបចោលនូវផេកចំនួន​ ១០០ លាន​ ដែលបានប្រើប្រព័ន្ធស្វ័យប្រវត្តិដើម្បីជំរុញអ្នកតាមដាន ឬ​ Engagement ក្លែងក្លាយ ជាដើម។

ទន្ទឹមនឹង​នេះ Facebook ក៏នឹងបន្តចាត់វិធានការផងដែរ លើ​គណនី ឬផេក ដែលបន្លំខ្លួនធ្វើជនដទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម